ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី បញ្ចាក់ថា លោក ហ៊ុន ម៉ាណែត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជានាយករដ្ឋមន្ត្រី

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ការគាំទ្រជាថ្មីចំពោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលអនាគត។ សម្ដេចតេជោថា លោក ហ៊ុន ម៉ាណែត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស។

ថ្លែងនៅក្នុងវេទិកាសាធារណៈក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បើទោះបីជាសម្ដេចឈប់ពីកាន់អំណាចក៏គ្មានគណបក្សណាមកជំនួសគណបក្សប្រជាជនកម្ពុជានោះទេ។

ជាមួយគ្នានេះសម្ដេចក៏បានរំលឹកអំពីបេក្ខភាពនាយករដ្ឋមន្ត្រីនៃអនាគតលោក ហ៊ុន ម៉ាណែត ផងដែរ ដែលថា លោក ហ៊ុន ម៉ាណែត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជានាយករដ្ឋមន្ត្រី។

សម្ដេចតេជោថា៖ «វាទាស់តែមួយដែលម៉ាណែតកើតជាកូនខ្ញុំទេ។ តែខ្ញុំសូមបញ្ជាក់ថា បើទោះ ហ៊ុន ម៉ាណែត ជាកូនរបស់អ្នកណាក៏ដោយ ក៏ខ្ញុំនៅតែបន្តគាំទ្រ ហ៊ុន ម៉ាណែត ដែរ។ ព្រោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ វាមិនមែនស្ថិតនៅលើខ្ញុំគាំទ្រកូនខ្លួនឯងឯណា! ខ្ញុំគាំទ្រអ្នកណាដែលអាចដឹកនាំគណបក្សប្រជាជនបានដែលអាចដឹកនាំកម្ពុជាបាន»

សម្ដេចតេជោក៏បានលើកឡើងពីទំនុកចិត្តជឿជាក់ថា លោក ហ៊ុន ម៉ាណែត នឹងបន្តកសាងកម្ពុជាឲ្យមានភាពរីកចម្រើនបន្តពីសម្ដេចផងដែរ។

កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។ ការបោះឆ្នោតនេះត្រូវបានគាំទ្រពីសមាជិកទាំងអស់នៃគណបក្ស។

លោក ហ៊ុន ម៉ាណែត អាយុ ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក