ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងអប់រំផ្អាកដំណើរការសាលាទាំងអស់នៅភ្នំពេញចំនួន ៣ថ្ងៃក្នុងខែវិច្ឆិកា ដើម្បីសម្រួលដល់កិច្ចប្រជុំអាស៊ាន

ភ្នំពេញ៖ ក្រសួងអប់រំបានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិត ក្នុងរាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីសម្រួលដល់កិច្ចប្រជុំអាស៊ាន។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែកញ្ញា ក្រសួងអប់រំបានបញ្ចាក់ថា ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាអប់រំរយៈពេល៣ថ្ងៃនេះ គឺជួយកាត់បន្ថយនូវការស្ទះចរាចរណ៍ កាត់បន្ថយការរំខានដល់ប្រជាជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើក · ទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងក៏បានបញ្ចាដល់ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយឱ្យ នូវសេចក្ដីសម្រេចនេះដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូប ដើម្បីចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក