ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រថយន្តក្រុងជាង១០០គ្រឿងនឹងដាក់ឱ្យដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ១៧៥គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតដោយឥតគិតថ្លៃក្នុងរយៈពេល៥ថ្ងៃ។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះនៅរសៀលថ្ងៃច័ន្ទនេះឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះរដ្ឋបាលបាលរាជធានីភ្នំពេញនឹងរៀបចំ ១៧៥គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរដោយមិនបង់ប្រាក់ សម្រាប់រយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

សេចក្ដីជូនដំណឹងដដែលឱ្យដឹងថា រថយន្តក្រុងចំនួន ៥៥គ្រឿងនឹងដាក់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងចំនួន ១២០គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរទៅតាមបណ្ដាខេត្តនិងត្រឡប់មករាជធានីភ្នំពេញវិញដោយចេញដំណើរចាប់ពីម៉ោង ៥ៈ៣០នាទីព្រឹក។

គួរឱ្យដឹងថា ការរៀបចំរថយន្តក្រុងសាធារណៈនេះ គឺដើម្បីជួយសម្រួលការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និសិត្សទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្ដីសប្បាយរីករាយ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា នៅព្រឹកមិញនេះ លោកនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យសាលារាជធានីភ្នំពេញពិនិត្យមើលលទ្ធភាពលើការបញ្ចេញឡានក្រុងក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមមូលដ្ឋាននានា ដើម្បីកាត់បន្ថយនូវការតំឡើងថ្លៃរបស់ក្រុមហ៊ុនរថយន្តឈ្នួលឬតាក់ស៊ី៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក