កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

នាយករដ្ឋមន្ត្រីចូលគោរពវិញ្ញាណក្ខន្ធនិងសរសេរសាររំលែកទុក្ខចំពោះការសោយទីវង្គតមហាក្សត្រីអេលីហ្សាបែត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានដឹកនាំប្រតិភូចូលគោរពវិញ្ញាណក្ខន្ធនិងសរសេរសាររំលែកទុក្ខនៅស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ចំពោះការសោយទីវង្គតមហាក្សត្រីនៃចក្រភពអង់គ្លេសព្រះអង្គម្ចាស់ក្សត្រី អេលីហ្សាបែត ទី២ ។

ក្នុងសាររម្លែកទុក្ខដែលបានសរសេរ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាព្រះមហាក្សត្រីអេលីហ្សាបែតទី២ គឺជាឥស្សរជនដ៏គួរឱ្យស្ងប់ស្ងែងមួយអង្គ ដែលតែងតែប្រកាន់ខ្ជាប់នូវរាជកិច្ច រាជវិន័យ និងប្រកបដោយព្រះរាជបញ្ញាញាណ។

សម្ដេចតេជោសរសេរថា៖ «ព្រះមហាក្សត្រីយ៍ នឹងគង់នៅក្នុងការចងចាំរបស់ប្រជាជនអង់គ្លេស គ្រប់ៗរូប និងពលរដ្ឋជាច្រើនទៀតក្នុងពិភពលោកជារៀងរហូត»

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចតេជោ សូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំចំពោះ ព្រះរាជវង្សានុវង្ស និងប្រជាជននៃចក្រភពអង់គ្លេសទាំងអស់ចំពោះការបាត់បង់ដ៏ធំធេងនេះ។

សម្ដេចតេជោបន្ថែមថា៖ «ខ្ញុំសូមឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីអេលីហ្សាបែតទី២ សូមទ្រង់យាងទៅកាន់សុគតិភព»

ព្រះមហាក្សត្រិយានីនៃចក្រភពអង់គ្លេស អេលីហ្សាប៊ែត អាឡិចហ្សាន់ត្រា ម៉ារី វីនស៍រ (Elizabeth Alexandra Mary Windsor) បានប្រសូតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ នៅទីក្រុងឡុងដ៏នៃចក្រភពអង់គ្លេស ដោយទ្រង់បានសោយទីវង្គតក្នុងជន្មាយុ ៩៦វស្សា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីបានគ្រប់គ្រងប្រទេសរបស់ទ្រង់អស់រយៈពេល ៧០ឆ្នាំ។

ក្នុងរជ្ជកាលរបស់ទ្រង់បានឡើងស្នងរាជ្យបន្តពីព្រះបិតាក្នុងព្រះជន្ម ២៥វស្សា អស់រយៈពេល ៧០ឆ្នាំ ២១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៥២ រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជារយៈពេលគ្រងរាជ្យវែងបំផុតនៃចក្រភពអង់គ្លេស និងជាកំណត់ត្រាវែងបំផុតទីពីរនៃព្រះមហាក្សត្រនៃប្រទេសដែលមានអធិបតេយ្យភាព៕ 

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក