ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រមានព្រះរាជទំនុកចិត្តថាចំណងមិត្តភាពកម្ពុជា-ចក្រភពអង់គ្លេសនឹងបន្តរីកចម្រើនក្រោមរាជព្រះមហាក្សត្រអង់គ្លេសថ្មី

ប៉េកាំង៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទបរមនាថ នរោត្តម សីហមុនី មានព្រះរាជសង្ឃឹមថាទំនាក់ទំនងកម្ពុជា-ចក្រភពអង់គ្លេសនឹងបន្តរីកចម្រើនថែមទៀតក្រោមរាជស្ដេច Charles ថ្មីរបស់ចក្រភពអង់គ្លេស។

ក្នុងព្រះរាជសារផ្ញើទៅកាន់ស្ដេច CHARLES ទី៣ នៃព្រះរាជាណាចក្រអង់គ្លេស និងអៀរឡង់ខាងជើង ព្រះបាទបរមនាថ នរោត្តម សីហមុនី មានរាជឱង្ការ ថ្វាយព្រះពរនិងប្រសិទ្ធពរជ័យជូនដល់ស្ដេច Charles ទី៣ ចំពោះការឡើងសោយរាជសម្បត្តិរបស់ព្រះអង្គ។

ព្រះអង្គមានរាជឱង្ការថា៖ «ខ្ញុំមានទំនុកចិត្តថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងព្រះរាជាណាចក្រ និងប្រជាជនរបស់យើងនឹងបន្តរីកចម្រើនក្រោមរជ្ជកាលរបស់ព្រះករុណា»

ព្រមជាមួយគ្នានោះព្រះមហាក្សត្រ និងព្រះវររាជមាតាក៏បានថ្វាយព្រះពរចំពោះមហេសីរបស់ស្ដេច Charles គឺព្រះនាង Camilla ផងដែរ។

ព្រះអង្គម្ចាស់ Charles បានក្លាយជាស្តេចនៃចក្រភពអង់គ្លេស និងអាណាចក្រចំនួន ១៤ ផ្សេងទៀត កាលពីថ្ងៃច័ន្ទ ស្នងរាជបន្តពីមហាក្សត្រី Elizabeth ទី២ ដែលបានសោយទីវង្គត ដោយបញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ដែលជាអ្នកស្នងមរតកដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក