ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាយឫទ្ធិនារីកម្ពុជាជាង៥០០នាក់បានធ្វើពិធីសច្ចាដើម្បីចូលជាសមាជិកថ្មី

ភ្នំពេញ៖ សមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកាថ្មីលើកទី២៤ ចំនួនជាង ៥០០នាក់។

ពិធីនេះប្រារព្ធឡើង កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដែលមានអ្នកចូលរួមសរុបប្រមាណជាង ៦០០នាក់ ស្ថិតក្នុងអគារ G ដឺព្រេមៀរសេនធ័រសែនសុខ។ ក្នុងនោះមានការអញ្ជើញចូលរួមដោយ លោកស្រី តាន់ ផល្លី ជាទីប្រឹក្សាជាន់ខ្ពស់សមាគមកាយឫទ្ធិនារីកម្ពុជា និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។

តំណាងឱ្យអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា លោកស្រី តាន់ ផល្លី បានសម្ដែងនូវសេចក្ដីសោមន្សរីករាយក្រៃលែង និងស្វាគមន៍យ៉ាង កក់ក្ដៅដល់សមាជិកា-សមាជិកគាំទ្រថ្មីដែលស្ម័គ្រចិត្តមកចូលរួមជាសមាជិក សមាគមកាយឫទ្ធិនារីកម្ពុជានេះ។

ជាមួយគ្នានេះ លោកស្រីបានបញ្ជាក់ថា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ ដែលទ្រង់ជាព្រះប្រធានកិត្តិយស សមាគមកាយឫទ្ធិនារីកម្ពុជា គឺតែងតែយកព្រះទ័យទុកដាក់និងគាំទ្រជានិច្ច នូវសកម្មភាពអប់រំក្រៅប្រព័ន្ធជូនដល់ កុមារី និងយុវតីក្នុងប្រទេស តំបន់និងពិភពលោក។

ក្នុងនោះ លោកស្រី តាន់ ផល្លី ក៏បានថ្លែងអំណរគុណ ដល់គណៈកម្មាការប្រតិបត្តិថ្មី ដែលដឹកនាំដោយលោកស្រី ពេជ ចន្ទមុនី្ន អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជាដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញភារៈកិច្ចតាមគោលការណ៍របស់សមាគមកាយ ឫទ្ធិនារីកម្ពុជាដើម្បីអភិវឌ្ឍន៍សមត្ថភាពកុមារី យុវតីឲ្យក្លាយទៅជាស្រ្ដីភរិយា ម្ដាយ ដែលជាធនធានមនុស្សមានប្រយោជន៍នៅក្នុងសង្គម និងប្រទេសជាតិ។

លោកស្រីបន្ថែមថា ការដែលអាចធ្វើឱ្យជិវិតរស់នៅរបស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើង នេះកើតឡើងដោយសារមានការចូលរួមចំណែកពីសំណាក់រាជរដ្ឋាភិបាលកម្ពូជាក្នុងការកសាង ការអភិវឌ្ឍន៍ និងថែរក្សាសន្ដិភាពឲ្យគង់វង្ស។

គួរឱ្យដឹងថា សមាគមកាយរិទ្ធនារីកម្ពុជា បានធ្វើការបណ្ដុះបណ្ដាល និងអប់រំក្រៅប្រពន័្ធតាមរយៈសកម្មភាពផ្សេងៗនៅតាមបណ្ដាខេត្ត និងជនបទ ដូចជា បើកវគ្គ បណ្ដុះបណ្កាល ភាសាអង់គ្លេស បង្រៀនពីការបណ្ដុះគ្រាប់ពូជ ការដាំដើមឈើ ការគូរគំនូរផាត់ពណ៍ ក៏ដូចជាសិប្បកម្មដោយដៃពីផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក