ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីអាកាសចរណ៍ស៉ីវិលជំរុញពន្លឿនការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប

សៀមរាប៖ រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានជំរុញដល់ដល់ក្រុមហ៊ុនសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប ឲ្យខិតខំព្យាយាម និងពន្លឿនការសាងសង់ ឱ្យបានរួចរាល់តាមផែនការ បើទោះបីជាជួបការលំបាក និងឧបសគ្គយ៉ាងណាក្តី។

ការណែនាំនេះធ្វើឡើងក្នុងពេលដែលលោកអញ្ជើញចុះទៅបំពេញបេសកកម្មពិនិត្យការសាងសង់អាកាយាន្តដ្ឋាន អន្ដរជាតិ សៀមរាបអង្គរថ្មី កាលពីថ្ងៃទី១១-១២ កញ្ញា ឆ្នាំ២០២២។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២នេះ ការសាងសង់ព្រលានយន្តហោះអន្ដរជាតិ សៀមរាបអង្គរថ្មី សម្រេចបាន ៤០.៦៧% ហើយ និងរំពឹងទុកថានៅខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ វឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះនេះ នឹងសម្រេចបាន ៧០%។

តែទោះជាការយ៉ាងនេៈក្តី លោកមានការបារម្ភថា ការសាងសង់ព្រលានយន្តហោះនេះ អាចនឹង មានការយឺតយ៉ាវ បន្តិចបន្តួចជាងផែនការដែលបានរំពឹងទុកដោយសារតែ គោលនយោ បាយសូន្យកូវីដ របស់ចិន ដែលជាបច្ច័យអវិជ្ជមាន ដល់ច្រវាក់ផលិតកម្ម ការផ្គត់ផ្គង់សម្ភារៈបរិក្ខារសាងសង់ តម្លៃដឹកជញ្ជូនឡើងខ្ពស់ ការឡើងថ្លៃនៃសម្ភារៈមួយចំនួន និងការធ្វើដំណើរចេញ-ចូល របស់វិស្វករជំនាញ។

លោកបន្តថា ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ នៃក្រុមកាងារបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងផ្តល់យោបល់ ( MOA-WG) សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដឹកនាំដោយ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ដែលបានចុះទៅបំពេញបេសកកម្មកាលពីថ្ងៃទី១១-១២ កញ្ញា ឆ្នាំ២០២២ បានមានមតិផ្តាំផ្ញើរ និងណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវខិតខំព្យាយាម និងពន្លឿនការសាងសង់ ឱ្យបានរួចរាល់តាមផែនការ បើទោះបីជាជួបការលំបាក និងឧបសគ្គយ៉ាងណាក្តី។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ៣ឆ្នាំ និងគ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឲ្យដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣ ប្រសិនបើពុំមានផលប៉ះពាល់អ្វីផ្សេងៗជាយថាហេតុកើតឡើងទេនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក