ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីជំរុញពលរដ្ឋឱ្យបន្តការប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩ នាឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋបន្តការប្រុងប្រយ័ត្ននិងចូលរួមអនុវត្តការពារឱ្យបានទាំងអស់គ្នានូវវិធានការ៣កុំ ៣ការពារ ដើម្បីកុំឱ្យមានការ កក្រើកឡើងវិញនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីការមានការជួបជុំក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។

ក្នុងសារសម្លេងពិសេសនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវដល់ប្រជាពលរដ្ឋឱ្យបន្តនូវវិធានការរបស់សុខាភិបាលនៅពេលធ្វើដំណើរទៅកាន់ទីវត្តអារាមឬទីកន្លែងនានា ដែលវាតម្រូវឱ្យមានការចូលរួមយកចិត្តទុកដាក់ពីសំណាក់ ព្រះអង្គ គ្រហស្ត និងប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន ដែលពាក់ព័ន្ធនឹងដំណើរការសង្គមសេដ្ឋកិច្ចនេះ។

សម្ដេចតេជោថា៖ «ប៉ុន្តែទោះបីថា ជំងឺឆ្លងនេះវាឋិតនៅហានិភ័យទាបក៏ដោយចុះ ខ្ញុំព្រះករុណាខ្ញុំនៅតែបន្តអំពាវនាវចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គនៅតាមទីអារាមនានា ជាពិសេសព្រះចៅអធិការនៅតាមវត្តនីមួយៗ ក៏ដូចជាប្រជាពលរដ្ឋដែលទៅធ្វើបុណ្យទានត្រូវបន្តនូវវិធានការសុខាភិបាល ហើយយកចិត្តទុកដាក់ទៅលើការការពារកុំឱ្យមានការរីករាលដាល ការឆ្លងទៅតាមទីអារាម ហើយពីទីអារាមមកកាន់លំនៅដ្ឋានវិញ»

សម្ដេចតេជោសង្ឃឹមថាប្រជាពលរដ្ឋនឹងមានការយោគយល់និងយកចិត្តទុកដាក់ក្នុងការការពារខ្លួនតាមរយៈការបន្តអនុវត្តនូវវិធានដែលក្រសួងសុខាភិបាលបានចេញផ្សាយកន្លងមក ក៏ដូចជាការរៀបចំឱ្យបានល្អនៅតាមទីវត្តអារាមនានាផងដែរ។

មួយវិញទៀតអាជ្ញាធរនិងផ្នែកសុខាភិបាលត្រូវបន្តការយកចិត្តទុកដាក់ធ្វើការចុះពិនិត្យមើលជាប្រចាំដើម្បីចៀសវាងការកក្រើកឡើងវិញនៃការប្រមូលផ្ដុំប្រជាពលរដ្ឋនៅតាមទីអារាម និងការបន្ត៣កុំ ៣ការពារ៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក