វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ភោជនីយដ្ឋានថ្មីមួយកំពុងទាក់ទាញយុវវ័យលើបរិយាកាសនៃការតុបតែងលម្អដោយភាពច្នៃប្រឌិត

ភ្នំពេញ៖ ស័ក្តិរ៉ា-Sakkara Pub កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជន ជាពិសេសគឺយុវវ័យសម័យថ្មី តាមរយៈភាពច្នៃប្រឌិតនៃការតុបតែងលម្អហាង គួបផ្សំនឹងម្ហូបអាហារដែលមានតម្លៃសមរម្យផងដែរ។


ហាងនេះមានទីតាំងនៅផ្ទះលេខ#50 ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ក្នុងទីប្រជុំជនដែលងាយស្រួលស្វែងរក។ តាមរយៈការបើកសាកល្បងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ស័ក្តិរ៉ា-Sakkara Pub បានទាក់ទាញយុវវ័យជាច្រើនចូលមកពិសារអាហារនិងជួបជុំគ្នា ក្រោមបរិយាកាសរីករាយ ពន្លឺស្រទន់បណ្ដែតខ្លួនតាមតន្ត្រីដែលកំពុងលេងលើឆាកយ៉ាងរណ្ដំផងដែរ។


ក្រៅពីជួបជុំគ្នារូបគំនូរនៅតាមជញ្ជាំងក៏បានរំលេចពីភាពរីករាយ និងយុវវ័យផងដែរ ដែលអ្នកខ្លះបានថតរូបជាមួយគំនូរបែបសិល្បៈដែលបានគូរទាំងនេះ។


ចង់មានទីតាំងថតរូបស្អាតៗ ម្ហូបអាហារមានផាសុកភាព តម្លៃសមរម្យ និងការជួបជុំជាមួយមិត្តភក្តិ មិត្តរួមការងារ គ្រួសារ និងដៃគូនៅថ្ងៃចុងសប្ដាហ៍ កុំភ្លេចមកទទួលសេវាកម្មពីស័ក្ដិការ៉ា-Sakkara Pub លោកអ្នកអាចធ្វើការខលដើម្បីកក់តុមុន តាមរយៈទូរស័ព្ទលេខ ០១៧ ៨៣៨ ៨៨៩។

ក្នុងរយៈពេលនេះការបើកលក់សាកល្បងនេះ ស័ក្តិការ៉ា-Sakkara Pub នឹងបញ្ចុះតម្លៃចំនួន ២០%រាល់មុខម្ហូបទាំងអស់ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក