ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

នាយករដ្ឋមន្ត្រីបញ្ជាឲ្យសាលារាជធានីភ្នំពេញបញ្ចេញឡានក្រុងដឹកពលរដ្ឋក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យសាលារាជធានីភ្នំពេញពិនិត្យមើលលទ្ធភាពលើការបញ្ចេញឡានក្រុងក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមមូលដ្ឋាននានា ដើម្បីកាត់បន្ថយនូវការតំឡើងថ្លៃរបស់ក្រុមហ៊ុនរថយន្តឈ្នួលឬតាក់ស៊ី។

ក្នុងសារសម្លេងពិសេសនៅថ្ងៃទី១២ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន បានជំរុញពលរដ្ឋបន្តការប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩ ក្នុងពេលភ្ជុំបិណ្ឌ ក្នុងនោះសម្ដេចក៏បានបញ្ជាឱ្យសាលារាជធានីភ្នំពេញពិនិត្យលទ្ធភាពក្នុងការផ្ដល់មធ្យោបាយដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ ដើម្បីកាត់បន្ថយការប្រជ្រែតគ្នាក្នុងឡានតាកស៉ី និងជួយសម្រួលដល់តម្លៃនៃការធ្វើដំណើររបស់ពលរដ្ឋផងដែរ។

សម្ដេចតេជោមានប្រសាសន៍ថា៖ «សូមឱ្យសាលារាជធានីភ្នំពេញពិនិត្យលទ្ធភាពក្នុងការផ្ដល់មធ្យោបាយដឹកជញ្ជូននៅថ្ងៃភ្ជុំបិណ្ឌ បញ្ចេញរថយន្តទៅតាមបណ្ដាខេត្តដូចដែលយើងបានធ្វើនៅមុនកូវីដ-១៩ បានមកដល់ដើម្បីកាត់បន្ថយនូវការតំឡើងថ្លៃរបស់រថយន្តឈ្នួលទាំងឡាយ»

គួរឲ្យដឹងផងដែរថា មុនមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាឲ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្តក្រុងដូចគ្នា ដើម្បីដឹកជញ្ជូនពលរដ្ឋទៅកាន់ខេត្តរបស់ពួកគេទាំងក្នុងពិធីបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំ។ ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលបែបនេះគឺដើម្បីកាត់បន្ថយនូវការដំឡើងថ្លៃរថយន្តឈ្នួលទាំងឡាយក្នុងពេលដែលពលរដ្ឋត្រូវធ្វើដំណើរច្រើនបែបនេះ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក