ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានអាស៊ានរម្លឹកកុំឲ្យយកភ្លើងសង្គ្រាមចូលក្នុងតំបន់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានទាំងអស់ឲ្យគិតគូរទៅដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ថែរក្សាស្ថេរភាព សន្តិភាពនៅក្នុងតំបន់ ធ្វើយ៉ាងណាបញ្ជៀសមិនត្រូវឲ្យមានភ្លើងសង្គ្រាមកើតឡើងនោះទេ។

ថ្លែងនៅក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស» នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមាន ស្ថិរភាព និងសុខសន្តិភាពពេញលេញ ក្នុងន័យនេះអាស៊ានត្រូវបញ្ចៀសឱ្យ បាននូវភ្លើងសង្គ្រាមដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាស ហិនហោច និងការបាត់បង់អាយុជីវិតរបស់ប្រជាជន។

សម្ដេចតេជោបន្ថែមថា៖ «កម្ពុជា ដែលជាប្រទេស ធ្លាប់បានឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើន ដោយសារភ្លើងសង្គ្រាម សូមក្រើនរំលឹក យ៉ាងទទូចថា ការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់ គ្នាទៅវិញទៅមក និងការកំណត់សុខុមាលភាពប្រជាជនជាអាទិភាពចម្បង បំផុត គឺជានយោបាយឈ្នះ-ឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាង ពិតប្រាកដ»

ស្ថាបនិកសន្ដិភាពរបស់កម្ពុជារូបនេះ ក៏បានជំរុញទៅដល់ប្រទេសនៅក្នុងតំបន់អាស៊ានត្រូវធ្វើខ្លួនជាគំរូនឹងត្រូវរួមគ្នាធានានៅសុខសន្តិភាពស្ថេរភាពនៅក្នុងតំបន់ផងដែរ ក្នុងពេលដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងក្លានាពេលបច្ចុប្បន្ន។

បន្ថែមលើនេះ សម្ដេចប្រធានអាស៊ាន ក៏ជំរុញដល់អាស៊ាន ក៏ត្រូវប្រកាន់ខ្ជាប់នូវភាពជាកណ្ដាល និងដើរតួនាទីជាវេទិការួមមួយសម្រាប់ ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងការពង្រឹងនិម្មាបនកម្មតំបន់ ដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាបន្ន និងយកច្បាប់ជាគោល។

ការលើកឡើងរបស់សម្ដេចបែបនេះ ដោយបានលើកយកពីផលប៉ះពាល់នៃសេដ្ឋកិច្ច និងទំនាក់ទំនងពិភពលោកដែលមានភាពងាយស្រួលក្នុងការបែកខ្ញែកដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់យុទ្ធសាស្ត្រមួយចំនួន រួមទាំងក្នុងទ្វីបអាស៊ីផងដែរនោះ ដែលបញ្ហាទាំងនេះនឹងបន្តចោទជាបញ្ហា និងហានិភ័យដល់ស្ថិរភាព និងវិបុលភាព ក្នុងតំបន់និងសកល៕ 

PHOTO:KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក