ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

UEFA និយាយជុំវិញការលើកឡើងផែនការប្តូរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ EURO ២០២០ ចេញពីអង់គ្លេស

អង់គ្លេស៖ ក្រោយពីមានមតិជាច្រើនលើកឡើង និងទាមទារឱ្យ UEFA ពិចារណាលើការសម្រេចចិត្តផ្លាស់ប្តូរការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រចេញពីកីឡដ្ឋាន Wembley ចក្រភពអង់គ្លេស នាពេលនេះស្ថាប័នកំពូលនៃបាល់ទាត់អឺរ៉ុបនេះ បានចេញមុខមកអះអាង និងបញ្ជាក់ថា UEFA គ្មានផែនការណាមួយក្នុងការផ្លាស់ប្តូរទីតាំងប្រកួតនេះឡើយ។ 

កីឡដ្ឋាន Wembley ដែលជាកីឡដ្ឋានជាតិរបស់អង់គ្លេស នឹងត្រូវទទួលជាម្ចាស់ផ្ទះការប្រកួតចំនួន ៥ នៅវគ្គចាញ់ធ្លាក់ (Knock Out) ខណៈ UEFA បានបញ្ជាក់ហើយថា នឹងពុំមានការធ្វើចត្តាឡីស័ក ១០ថ្ងៃសម្រាប់អ្នកគាំទ្រដែលមកចូលរួមទស្សនាការប្រកួតបាល់ទាត់នៅក្នុងទឹកដីអង់គ្លេសឡើយ។ ការព្រួយបារម្ភនេះបានកើតមានឡើង បន្ទាប់ពីប្រទេសអង់គ្លេសមានអត្រាអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី វ៉ារ្យ៉ង់ Delta ដែលរកឃើញដំបូងនៅចក្រភពអង់គ្លេសនោះកើនឡើងខ្លាំង ខណៈនៅថ្ងៃចន្ទនេះ មានការរាយការណ៍ករណីឆ្លងថ្មីរហូតដល់ ១០,៦៣៣នាក់។ 

តាមការរាយការណ៍កន្លងមក មានការស្នើឱ្យលោក Aleksander Ceferin ប្រធាន UEFA ពិចារណាឱ្យមានការផ្លាស់ប្តូរការប្រកួតវគ្គសំខាន់ៗទៅលេងនៅទីតាំងផ្សេងដូចជា ទីក្រុង Budapest ប្រទេសហុងគ្រីជាដើម ខណៈនាយករដ្ឋមន្រ្តីអ៉ីតាលី លោក Mario Draghi ស្នើការប្រកួតឱ្យផ្លាស់ទៅកាន់ទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ឬក៏ទីតាំងណាផ្សេងក៏បាន។ យ៉ាងណាក៏ដោយ ក្រុមប្រឹក្សាបាល់ទាត់អឺរ៉ុបបានធានា និងអះអាងថា UEFA និងសមាគមបាល់ទាត់អង់គ្លេស (FA) ព្រមទាំងអាជ្ញាធរអង់គ្លេស បាននិងកំពុងសហការគ្នាយ៉ាងជិតស្និទ សម្រាប់ការធានាឱ្យការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រមទាំងវគ្គផ្តាច់ព្រ័ត្រឱ្យទទួលបានជោគជ័យ ដោយគ្មានផែនការផ្លាស់ប្តូរកីឡដ្ឋានប្រកួតនោះឡើយ។

សូមបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ និងថ្ងៃទី០៧ ខែកក្កដា ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដាខាងមុខនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក