ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានអាស៊ានប្រកាសបើកជាផ្លូវការក្លឹបសេដ្ឋកិច្ចអាស៊ាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបង្កើតជាផ្លូវការនៅក្លឹបសេដ្ឋកិច្ចអាស៊ាន ដើម្បីជួយលើកកម្ពស់សមាហរណកម្មអាស៊ានឲ្យកាន់តែជិតស្និទ្ធ។

ថ្លែងក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ានព្រឹកថ្ងៃច័ន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ បានលើកឡើងថា ក្លឹបសេដ្ឋកិច្ចនេះអាចចូលរួមជួយអាស៊ានបានតាមរយៈការចូលរួមតាមដានវាយតម្លៃនិងផ្ដល់អនុសាសន៍ឯករាជ្យ ប្រកបដោយវិជ្ជាជីវៈលើការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយដែលបានសម្រេចជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ និងកិច្ចព្រមព្រៀងដទៃទៀត។

សម្ដេចតេជោថា៖ «ក្លឹបនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានឲ្យកាន់តែជិតស្និទ្ធ»

គំនិតក្នុងការបង្កើតក្លឹបសេដ្ឋកិច្ចអាស៊ានត្រូវបានលើកឡើងដោយ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI អាស៊ីប៉ាស៊ីហ្វិក លោក Tan Sri Michael Yeoh នឹងបានស្នើនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

លោក Tan Sri Michael Yeoh បានបញ្ជាក់ថាការបង្កើតក្លឹបសេដ្ឋកិច្ចអាស៊ានគឺនឹងជួយផ្ដល់ធាតុចូលដល់អាស៊ាន និងជាស្ពាននៃទំនាក់ទំនងរវាងស្ថាប័នជាមួយអាស៊ានលើវិស័យផ្សេងៗទៀត៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក