ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងសុខាភិបាលក្រើនរម្លឹកពលរដ្ឋឲ្យចេះថែរក្សាសុខភាពខ្លួនឯងក្នុងឱកាសពិធីភ្ជុំបិណ្ឌ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានធ្វើការក្រើនរំលឹក និងជំរុញលើកទឹកចិត្តដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ អង្គភាពសាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សេវាឯកជន និងជនបរទេសដែលកំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួនពីការចម្លងជំងឺផ្សេងៗ រួមទាំង ការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ 

ក្នុងឱកាសនេះក្រសួងបានជំរុញដល់គ្រប់ក្រុមគ្រួសារ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងឱ្យបានគ្រប់ៗគ្នា នូវវិធានការ “៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទ ជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និងវិធានការសំខាន់ៗ ក្នុងការបង្ការការពុលចំណីអាហារផងដែរ។ 

ក្រសួងបានលើកទឹកចិត្តឲ្យធ្វើតេស្តរហ័ស និងអនុវត្តន៍វិធានការការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ ទាំងក្នុងគ្រួសារ និងតាមទីវត្តអារ៉ាម។ 

ជាមួយគ្នាផងនោះ អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តវិធានការខាងលើឱ្យបានខ្ជាប់ខ្ជួន ហើយជួយជំរុញឱ្យប្រជាជនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូស មូលដ្ឋាន និងដូសជំរុញ (ទី៣ ទី៤ និងទី៥) ឱ្យបានគ្រប់ៗគ្នានៅតាមមូលដ្ឋានសុខាភិបាល និងនៅតាមទីតាំងចល័តនានាដែលត្រូវរៀបចំចាត់ចែងដោយរដ្ឋបាលរាជធានី-ខេត្តជាចាំបាច់ផងដែរ។

ក្រសួងលើកទឹកចិត្តឲ្យពលរដ្ឋប្រើប្រាស់រថយន្តគ្រួសារជាជាងរថយន្តសាធារណៈដែលប្រជ្រៀតគ្នា។ 

ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាច ទាញយកមកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក