លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

សម្ដេចតេជោបន្តរម្លឹកអនុស្សាវរីយ៍ក្រុមគ្រួសារ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បន្តរម្លឹកអនុស្សាវរីយ៍ក្រុមគ្រួសារសម្ដេច បន្ទាប់ពីសម្ដេចបានរកឃើញវីដេអូមួយរវាងឪពុករបស់សម្ដេចនិងចៅទួត។ 

សម្ដេចតេជោបានបង្ហោះលើបណ្ដាញសង្គមរបស់សម្ដេចនៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែកញ្ញានេះថា៖ «ទើបឃើញវីដេអូមួយដែលបង្ហាញនូវរូបឪពុកខ្ញុំជាមួយចៅទួតរបស់គាត់គឺកូនស្រីរបស់ ហ៊ុន ម៉ាណែត មុនពេលគាត់ចែកឋានទៅ។ ទោះគាត់ឈឺតែទំនាក់ទំនងរវាងតាទួត និងចៅទួតបានបង្ហាញនូវជ្រុងមួយនៃជិវិតក្នុងគ្រួសារខ្ញុំដែរ»។ 

គួរឲ្យដឹងផងដែរថា ឪពុកបង្កើតសម្ដេចតេជោ ហ៊ុន សែន អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួលអនិច្ចកម្មនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។ 

ក្នុងខួប៩ឆ្នាំ នៃមរណភាពអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង កាលពីព្រឹកថ្ងៃអង្គារ៍ ទី១២ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរបង្ហោះថា៖ «ថ្ងៃនេះជាខួបលើកទី៩ឆ្នាំនៃមរណភាពឪពុករបស់ខ្ញុំ (១២ កក្កដា ២០១៣ -១២ កក្កដា ២០២២)។ កូនគ្មានពាក្យអ្វីក្រៅពីពាក្យនឹកពុកនឹកម៉ែនោះឡើយ»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក