ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ្រឿងស្រវឹងត្រូវហាមផ្តាច់មិនឱ្យមានក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ២០២០

ជប៉ុន៖ ភេសជ្ជៈដែលមានជាតិស្រវឹង (Alcoholic beverages) នឹងត្រូវហាមឃាត់មិនឱ្យមាននៅក្នុងទីតាំងនៃការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នាខែក្រោយនេះឡើយ ដោយការសម្រេចបែបនេះដើម្បីធានាទំនុកចិត្តដល់សាធារណជនទាំងឡាយថាព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ២០២០ ដែលលើកមកឆ្នាំ២០២១នេះ គឺជាព្រឹត្តិការណ៍កីឡាដែលមានសុវត្ថិភាពខ្ពស់បំផុត។ នេះបើតាមការប្រកាសរបស់លោកស្រី Seiko Hashimoto ប្រធានអូឡាំពិកទីក្រុងតូក្យូ។ 

នៅក្នុងសន្និសីទសារព័ត៌មាននោះ លោកស្រី Hashimoto ក៏បានបញ្ជាក់ថា ក្រុមហ៊ុន Asahi ដែលជាក្រុមហ៊ុនស្រាបៀរធំបំផុតមួយរបស់ជប៉ុន និងជាម្ចាស់ឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ មិនបានជំទាស់ឡើយ ព្រមទាំងយល់ព្រមទៅលើសេចក្តីសម្រេចនេះផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ នៅទីក្រុងតូក្យូ នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីខកខានកាលពីឆ្នាំមុន ក្រោយការផ្ទុះឡើង និងរីករាលដាលនៃវីរុសកូវីដ-១៩ នៅពាសពេញសកលលោក៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក