លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

នាយករដ្ឋមន្ត្រីសង្ឃឹមនឹងបានពរចៅទួតនាពេលខាងមុខ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថានឹងមានចៅទួតនាពេលខាងមុខ ស្របពេលដែលបង្ហាញពីអារម្មណ៍មនោសញ្ចេតនាចំពោះចៅៗ។ 

សម្ដេចតេជោបានបង្ហោះលើហ្វេសប៊ុកផេករបស់សម្ដេចនូវរូបថតសម្ដេចជាមួយចៅៗចំនួន ២០សន្លឹក នាល្ងាចថ្ងៃទី១០ ខែកញ្ញានេះ ដោយអមនូវសំណេរយ៉ាងដូច្នេះថា៖ «កាលចៅនៅពីតូចចៅដណ្តើមគ្នាឱ្យតាពរ ឬឱ្យតាដឹកដៃ ឬដណ្តើមគ្នាមកនៅជិតតា។ ពេលចៅធំចៅកាន់តែឃ្លាតឆ្ងាយពីតាដោយចៅជាប់រៀនសូត្រ។ ចៅកាន់តែកើនអាយុតាយាយកាន់តែចាស់នេះជា ក្រិតក្រមធម្មជាតិ កើត ចាស់ ឈឺស្លាប់ តែតាសង្ឃឹមថានឹងបានពរចៅទួតនាពេលខាងមុខទៀត» ។ 

បច្ចុប្បន្ននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានបុត្រា បុត្រី ចំនួន ៥នាក់ និងមានចៅបង្កើតចំនួន ២២នាក់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក