ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋាភិបាលផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិសម្រាប់ឆ្នាំ២០២២

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកថ្នាក់ជាតិសម្រាប់ឆ្នាំ២០២២នេះ ទោះជាយ៉ាងណាបណ្ដាខេត្តរាជធានីទូទាំងប្រទេសអាចរៀបចំទៅតាមបានតាមលទ្ធភាពជាក់ស្ដែងរបស់ខ្លួន។

ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃសុក្រនេះ ដោយសម្ដេចតេជោ ហ៊ុន សែន។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីពុំបានបញ្ជាក់ពីមូលហេតុដែលនាំឱ្យមានការផ្អាកនេះនោះទេ តែទំនងដោយសារការបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេស។

ក្នុងសេចក្ដីប្រកាសនោះបានបញ្ជាក់ថា៖ «ការរៀបចំពិធីបុណ្យអុំទូកកម្សាន្តសប្បាយរបស់ប្រជាជននៅតាមបណ្ដារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តិទៅបានតាមលទ្ធភាពជាក់ស្ដែង ដោយគិតទាំងពិធីបុណ្យភ្ជុំបិណ្ឌនៅខែកញ្ញា និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខែវិច្ឆិកា ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ បង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់ឱកាសនៃការរកប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋផងដែរ»។

ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២២ នឹងត្រូវប្រារព្ធពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។

នេះជាឆ្នាំទី៣ ហើយដែលព្រះរាជពិធីបុណ្យអុំទូកត្រូវបានផ្អាក បន្ទាប់ពីឆ្នាំ២០២០ ឆ្នាំ២០២១ ដោយសារបញ្ហានៃជំងឺកូវីដ-១៩៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក