លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ម៉ាឡេស៊ីអរគុណកម្ពុជាក្នុងការជួយសង្គ្រោះជនរងគ្រោះពីការឆបោក

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក ដាតុ ស៊្រីសៃហ្វូឌីន អាប់ឌុលឡា បានសម្ដែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរពាក់ព័ន្ធ ក្នុងការដែលបានផ្ដល់ជាជំនួយនិងបំពេញការងារដ៏ល្អក្នុងការជួយសង្គ្រោះ ជនរងគ្រោះពីការបោកប្រាស់ការងារនៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី០៩ ខែកញ្ញា ក្រសួងការបរទេសឱ្យដឹងថាឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងសមភាគីម៉ាឡេស៊ី បានជួបពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោក។

ក្នុងនោះ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក ដាតុ ស៊្រីសៃហ្វូឌីន អាប់ឌុលឡា បានសម្ដែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធដែលបានផ្ដល់«ជំនួយជាច្រើន» និងបានបំពេញ«ការងារដ៏ល្អ» ក្នុងការជួយសង្គ្រោះជនរងគ្រោះ។

យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីរូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា មានជនជាតិម៉ាឡេស៊ីជាច្រើននាក់ដែលចូលមកកម្ពុជា ដើម្បីធ្វើជំនួញនិងធ្វើការយ៉ាងជោគជ័យ ដោយមានតែមួយចំនួនតូចប៉ុណ្ណោះដែលបានរងគ្រោះដោយសារការបោកប្រាស់ការងារ។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រីក៏បាន ឆ្លើយតបទៅកាន់សមភាគីម៉ាឡេស៊ីដែរថា ឧក្រិដ្ឋកម្មទាំងនេះកើតឡើងនៅគ្រប់ប្រទេសមិនថាជាប្រទេសតូចឫធំនោះទេ ដោយយើងទាំងអស់គ្នាត្រូវតែប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ។

លោកក៏បានគូសបញ្ជាក់ដែរថា មធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ គឺត្រូវរួមដៃគ្នា និងមានកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដោយកម្ពុជាបានត្រៀមខ្លួនរួចស្រេចក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក