ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រី៖ ព្រះមហាក្សត្រីអេលីហ្សាបែតទី២នឹងស្ថិតក្នុងការចងចាំរបស់ពលរដ្ឋក្នុងពិភពលោកជាដរាប

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមសោកស្ដាយចំពោះការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រីយ៍អេលីហ្សបែតទី២ នៃចក្រភពអង់គ្លេស នឹងថាការបាត់បង់ព្រះអង្គម្ចាស់ក្សត្រីគឺជាការបាត់បង់ដ៏មិហិមាចំពោះពិភពលោកទាំងមូល។

ក្នុងលិខិតផ្ញើទៅកាន់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាព្រះមហាក្សត្រីអេលីហ្សាបែតទី២ គឺជាឥស្សរជនដ៏គួរឱ្យស្ងប់ស្ងែងមួយអង្គ ដែលតែងតែប្រកាន់ខ្ជាប់នូវរាជកិច្ច រាជវិន័យ និងប្រកបដោយព្រះរាជបញ្ញាញាណ។

សម្ដេចតេជោសរសេរថា៖ «ព្រះមហាក្សត្រីយ៍ នឹងគង់នៅក្នុងការចងចាំរបស់ប្រជាជនអង់គ្លេសគ្រប់ៗរូប និងពលរដ្ឋជាច្រើនទៀតក្នុងពិភពលោកជារៀងរហូត»

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចតេជោ សូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំចំពោះ ព្រះរាជវង្សានុវង្ស និងប្រជាជននៃចក្រភពអង់គ្លេសទាំងអស់ចំពោះការបាត់បង់ដ៏ធំធេងនេះ។

សម្ដេចតេជោបន្ថែមថា៖ «ខ្ញុំសូមឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីអេលីហ្សាបែតទី២ សូមទ្រង់យាងទៅកាន់សុគតិភព»

ព្រះមហាក្សត្រិយានីនៃចក្រភពអង់គ្លេស អេលីហ្សាប៊ែត អាឡិចហ្សាន់ត្រា ម៉ារី វីនស៍រ (Elizabeth Alexandra Mary Windsor) បានប្រសូតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ ១៩២៦ នៅទីក្រុងឡុងដ៏នៃចក្រភពអង់គ្លេស ដោយទ្រង់បានសោយទិវង្គតក្នុងជន្មាយុ៩៦វស្សា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីបានគ្រប់គ្រងប្រទេសរបស់ទ្រង់អស់រយៈពេល ៧០ឆ្នាំ។

ក្នុងរជ្ជកាលរបស់ទ្រង់បានឡើងស្នងរាជ្យបន្តពីព្រះបិតាក្នុងព្រះជន្ម២៥វស្សា អស់រយៈពេល ៧០ឆ្នាំ២១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៥២ រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជារយៈពេលគ្រងរាជ្យវែងបំផុតនៃចក្រភពអង់គ្លេស និងជាកំណត់ត្រាវែងបំផុតទីពីរនៃព្រះមហាក្សត្រនៃប្រទេសដែលមានអធិបតេយ្យភាព៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក