ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាអាចធ្វើការនាំចេញដំណាំមៀនទៅកាន់ប្រទេសចិន

ភ្នំពេញ៖ ចម្ការនិងរោងចក្រវេចខ្ចប់ផ្លែមៀនកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ដោយក្នុងនោះចម្ការផ្លែឈើចំនួន៧៤ និងរោងចក្រវេចខ្ចប់ដំណាំនេះចំនួន៨កន្លែងត្រូវបានចុះក្នុងបញ្ជីរបស់រដ្ឋបាលគយរបស់ប្រទេសចិន។

យោងតាមបញ្ជីរាយឈ្មោះចម្ការនិងរោងចក្រវេចខ្ចប់ផ្លែឈើក្នុងការនាំចេញទៅកាន់ប្រទេសចិនដែលចេញផ្សាយដោយរដ្ឋបាលគយប្រទេសចិន កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ឱ្យដឹងថា ក្នុងបញ្ជីរាយឈ្មោះបន្ថែម ឈ្មោះចម្ការនិងរោងចក្រវេចខ្ចប់ផ្លែមៀនកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន។

ក្នុងនោះ ចម្ការដំណាំមៀន ដែលបានចុះបញ្ជីចំនួន ៧៤កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៨ កន្លែងត្រូវបានអនុញ្ញាតដោយភាគីចិន ដើម្បីធ្វើការនាំចេញ។ មួយវិញទៀតចម្ការដំណាំស្វាយចំនួន ៧៤កន្លែង និងរោងចក្រវេចខ្ចប់ដំណាំស្វាយចំនួន២កន្លែងផ្សេងទៀតក៏ត្រូវបានបន្ថែមផងដែរ។

គួរឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២២នេះ ភាគីចិនបានបង្កើតទម្រង់ការងារថ្មី និងបានបញ្ចប់ការវាយតម្លៃហានិភ័យលើ ត្រីប្រា ដំណាំពោត និងដំណាំមៀននៅកម្ពុជាយ៉ាងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ បើគិតមកទល់បច្ចុប្បន្ន កម្ពុជាបានធ្វើការនាំចេញផ្លែឈើធំៗចំនួន៣ប្រភេទទៅកាន់ប្រទេសចិនដូចជា ដំណាំចេក ស្វាយ និងមៀន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក