ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រកម្ពុជាចូលរួមរំលែកមរណទុក្ខចំពោះការសោយទីវង្គតរបស់ព្រះមហាក្សត្រីអេលីហ្សាប៊ែតទី២

ប៉េកាំង៖ ព្រះមហាក្សត្រកម្ពុជា ព្រះបាទបរមនាថ នរោត្តម សីហមុនី បានចូលរួមរម្លែកទុក្ខចំពោះការសោយព្រះទីវង្គតរបស់ព្រះមហាក្សត្រីនៃចក្រភពអង់គ្លេស ម្ចាស់ក្សត្រីអេលីហ្សាប៊េតទី២ កាលពីថ្ងៃទី៨ ខែកញ្ញា។

ក្នុងព្រះរាជសារលិខិតចុះថ្ងៃទី៩ ខែកញ្ញា ពីរដ្ឋធានីប៉េកាំងប្រទេសចិន ព្រះបាទបរមនាថ នរោត្តម សីហមុនី មានរាជឱង្ការតំណាងពលរដ្ឋខ្មែរ និងព្រះវររាជមាតា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងសូមគោរពវិញាណក្ខន្ធ ព្រះមហាក្សត្រីអេលីហ្សាប៊ែតទី២ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លាឃ្លាត។

ក្នុងព្រះរាជសារនោះព្រះមហាក្សត្រកម្ពុជាមានរាជឱង្ការថា៖ «យើងខ្ញុំសូមគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាក្សត្រី អេលីហ្សាប៊េតទី២ ដែលជាប្រមុខរដ្ឋដែលកាន់អំណាចយូរជាងគេលើពិភពលោក ដែលនឹងត្រូវចងចាំចំពោះការលះបង់ដ៏ធំធេង និងឥតឈប់ឈរចំពោះមាតុភូមិរបស់ព្រះអង្គ។ សូមវិញ្ញាណក្ខន្ធព្រះអង្គបានទៅសុគតិភព។ ពួកយើងនឹងនៅជាមួយព្រះករុណា និងប្រជាជាតិនៃចក្រភពអង់គ្លេសក្នុងគ្រាដ៏សោកសៅនេះ»

ព្រះមហាក្សត្រិយានីនៃចក្រភពអង់គ្លេស អេលីហ្សាប៊ែត អាឡិចហ្សាន់ត្រា ម៉ារី វីនស៍រ (Elizabeth Alexandra Mary Windsor) បានប្រសូតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ នៅទីក្រុងឡុងដ៏នៃចក្រភពអង់គ្លេស ដោយទ្រង់បានសោយទិវង្គតក្នុងជន្មាយុ ៩៦វស្សា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីបានគ្រប់គ្រងប្រទេសរបស់ទ្រង់អស់រយៈពេល ៧០ឆ្នាំ។

ក្នុងរជ្ជកាលរបស់ទ្រង់បានឡើងស្នងរាជ្យបន្តពីព្រះបិតាក្នុងព្រះជន្ម២៥វស្សា អស់រយៈពេល ៧០ឆ្នាំ ២១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៥២ រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជារយៈពេលគ្រងរាជ្យវែងបំផុតនៃចក្រភពអង់គ្លេស និងជាកំណត់ត្រាវែងបំផុតទីពីរនៃព្រះមហាក្សត្រនៃប្រទេសដែលមានអធិបតេយ្យភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក