ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Tesla បន្តបោះជំហានធំមួយទៀតចូលក្នុងទីផ្សាររបស់ចិន

ចិន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc. បានធ្វើការប្រកាសនៅថ្ងៃពុធនេះ អំពីការបើកឱ្យមាននូវទីតាំងបញ្ចូលថាមពលដំបូងរបស់ខ្លួននៅលើទឹកដីចិន ដោយប្រើប្រាស់នូវផ្ទាំងសូឡា ព្រមទាំងបរិក្ខាសម្រាប់ការផ្ទុកថាមពលផ្ទាល់របស់ក្រុមហ៊ុនតែម្តង។ 

តាមរយៈការប្រកាសលើបណ្តាញសង្គមចិន Weibo ក្រុមហ៊ុន Tesla បានប្រកាសឱ្យដឹងថា ទីតាំងសម្រាប់ការសាកថាមពលរថយន្ត Tesla ដំបូងរបស់ខ្លួន នឹងដាក់ឱ្យមាននៅទីក្រុង Lhasa នៃតំបន់ទីបេ ដែលនឹងស្រូបទាញយកថាមពលពីពន្លឺព្រះអាទិត្យ ផ្ទុកក្នុងម៉ាស៊ីនរបស់ខ្លួន សម្រាប់សាកឱ្យរថយន្តអគ្គិសនី Tesla ផ្ទាល់។ 

ក្រុមហ៊ុន Tesla បានងាកមករកអាជីវកម្មដែលប្រើប្រាស់ថាមពលមិនប៉ះពាល់បរិស្ថាន ឬហៅថា Green Energy កាលពីឆ្នាំ២០១៦ ហើយក្រោយមកក៏បានចំណាយថវិកាប្រមាណជា ២,៦ពាន់លានដុល្លារសម្រាប់ការចំណាយទិញផ្ទាំងសូឡាផ្គត់ផ្គង់លើគម្រោង SolarCity មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ថែមទាំងអះអាងទៀតថា ក្រុមហ៊ុននឹងបន្តចំណាយសម្រាប់ការអភិវឌ្ឍថាមពលទ្រទ្រង់អាជីវកម្មរបស់ខ្លួន។ 

ដោយឡែកកាលពីឆ្នាំមុន Tesla ដែលជាក្រុមហ៊ុនផលិតយានយន្តអគ្គិសនីនៅសៀងហៃ បានចាប់ផ្តើមគម្រោងការផ្សព្វផ្សាយការងារ សម្រាប់កិច្ចសហការជាមួយម្ចាស់គ្រប់គ្រងគម្រោងថាមពល Solar និងការផ្ទុកថាមពលនេះនៅក្នុងប្រទេសចិន ដែលគេអាចឃើញថានេះទំនងជាការដើរចូលមួយជំហានធំផ្សេងទៀតរបស់ក្រុមហ៊ុន Tesla ទៅក្នុងទីផ្សារប្រទេសចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក