ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានការលើអ្នកក្លែងបន្លំផលិតផលថ្នាំជក់

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការលើអ្នកដែលក្លែងបន្លំផលិតផលថ្នាំជក់ (បារីក្លែងក្លាយ) ដោយថាអ្នកទាំងនោះកំពុងធ្វើសកម្មភាពបំពានច្បាប់ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងទំនុកចិត្តអ្នកវិនិយោគ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ក.ប.ប បានលើកឡើងថាកន្លងទៅស្ថាប័ននេះតែងតែទទួលបានពាក្យបណ្តឹងជាបន្តបន្ទាប់ពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ (បារី) ក្លែងក្លាយ ក្លែងបន្លំម៉ាក ដែលប្រព្រឹត្តដោយបុគ្គលមួយចំនួនដែលបាននិងកំពុងធ្វើចរាចរ ចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជា។

អង្គភាពការពារការប្រកួតប្រជែងនេះបានលើកឡើងថាបន្ថែមថា សកម្មភាពនៃការក្លែងបន្លំទាំងនេះ ជាការបំពានទៅនឹងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវាច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិដែលកំពុងនៅជាធរមានផ្សេងៗទៀត ហើយដែលអាចធ្វើឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ចជាតិ ប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិនស្របច្បាប់ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។

អគ្គនាយកដ្ឋាន ក.ប.ប. បានក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ អ្នកចែកចាយ ផលិតផលថ្នាំជក់ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងករណី រកឃើញថា បុគ្គលណាមួយបានប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងអំពើ និងការអនុវត្តមិនសុចរិតណាមួយនោះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលជាស្ថាប័នផ្តល់អណត្តិ ដោយច្បាប់ នឹងចាត់វិធានការដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានផ្សេងៗទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក