កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្ដីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍កសិកម្មឆ្នាំ២០២២-២០៣០

ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តទាំងស្រុងលើ «សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០» ដោយថាដើម្បីជំរុញកំណើនវិស័យកសិកម្ម តាមរយៈការបង្កើនផលិតភាពចម្រុះ និងការធ្វើពាណិជ្ជកម្ម ប្រកបដោយភាពប្រកួតប្រជែង និងគ្មានការរើសអើង ធានានូវសុវត្ថិភាព សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានឱ្យដឹងថាច្បាប់នេះនឹងជំរុញអ្នកធ្វើការក្នុងវិស័យកសិកម្មឱ្យ «គិតគូរខ្ពស់ដល់ការគ្រប់គ្រងដីកសិកម្ម ទឹក ធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព»។

លោកបន្ថែមថា គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ នេះរួមមាន ១០ផ្នែកទាក់ទងនឹងការវិភាគស្ថានភាពកិសកម្ម រហូតដល់ធនធានហិរញ្ញវត្ថុ និងការពិនិត្យតាមដានវាយតម្លៃគ្រប់គ្រងហានិភ័យ។ ជាមួយគ្នានេះ ឯកសារគោលនយោបាយនេះ ក៏មានភ្ជាប់ជាតារាងឧបសម្ព័ន្ធចំនួន២ ដែលបង្ហាញអំពីសូចនាករគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ និងម៉ាទ្រីស ស្ដីពីវិធានការគោលនយោបាយជាតិ។

លោកថា៖ «នេះពិតជាមានសារៈសំខាន់បំផុតសម្រាប់ចង្អុលបង្ហាញផ្លូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីសម្រេចបាននូវចក្ខុវិស័យ «ប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាការសធាត និងនិរន្តរភាព ដែលនឹងធ្វើឱ្យកើនឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា»។

បើតាមលោក ផៃ ស៊ីផាន សេចក្ដីព្រាងច្បាប់នេះធ្វើឡើងស្របតាមគោលដៅគោលនយោបាយឆ្ពោះទៅរកការធ្វើទំនើបកម្ម និងពាណិជ្ជូបនីយកម្មខែ្សច្រវាក់តម្លៃកសិកម្ម បង្កើនការវិនិយោគក្នុងវិស័យកសិកម្ម ជំរុញកំណើនប្រកបដោយចីរភាព និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការកែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក