ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបង្កើតគណៈកម្មាធិការអន្តរក្រសួង ត្រៀមរៀបចំកិច្ចព្រមព្រៀងថ្មីព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការអន្តរក្រសួង ពិនិត្យផ្លូវច្បាប់លើកិច្ចព្រមព្រៀងដែលកំពុងអនុវត្ត ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី សម្រាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ។

គណៈកម្មាធិការថ្មីនេះមាន លោកឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអនុប្រធានប្រចាំការ និងមានអនុប្រធាន សមាជិក ចំនួន ១៩រូបផ្សេងទៀត។

គណៈកម្មាធិការអន្តរក្រសួងមានភារៈកិច្ច ដូចខាងក្រោម ពិនិត្យ និងសិក្សាកិច្ចព្រមព្រៀងសម្បទាន ដែលមានស្រាប់ទាំងអស់ ពាក់ព័ន្ធនឹងការវិនិយោគអាកាសយានដ្ឋានអន្តរជាតិ នៅភ្នំពេញ និងខេត្តព្រះសីហនុ រវាងរាជរដ្ឋាភិបាលនៃកម្ពុជា ជាមួយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA) និងជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (CAIC) ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី។

បន្ថែមលើនេះក៏នឹងពិនិត្យបញ្ចប់កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃកម្ពុជា ជាមួយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA) ដើម្បីដំណើរការក្រុមហ៊ុនវិនិយោគថ្មី (AIAI)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក