ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរហុងកុង ចាប់ខ្លួនអ្នកកាសែតម្នាក់ក្រោមច្បាប់សន្តិសុខជាតិថ្មី

ហុងកុង៖ នៅថ្ងៃពុធ ទី២៣ មិថុនានេះ ប៉ូលិសហុងកុងបានចាប់ខ្លួនសហការីនៃសារព័ត៌មាន Apple Daily ក្នុងការសង្ស័យទៅលើការចោទប្រកាន់ពីបទឃុបឃិតជាមួយកម្លាំងបរទេស។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន័ហុងកុង TVB។ យ៉ាងណាក្តី ក្រុមប៉ូលិសមិនបានបញ្ចេញអត្តសញ្ញាណអ្នកដែលត្រូវបានចាប់ខ្លួននោះឡើយ ដោយគ្រាន់តែនិយាយថាគឺជាបុរសវ័យ ៥៥ឆ្នាំម្នាក់ ត្រូវឃាត់ខ្លួនពីបទចោទប្រកាន់នេះ។

ដោយឡែក TVB បានធ្វើការសន្និដ្ឋានទៅលើអត្តសញ្ញាណរបស់បុគ្គលដែលត្រូវបានចោទប្រកាន់ និងឃាត់ខ្លួននេះ គឺជាអ្នកកាសែតជើងចាស់ម្នាក់ឈ្មោះថា Li Ping។ កន្លងមក សារព័ត៌មាន Apple Daily ត្រូវបានគេស្គាល់ថាជាសំឡេងរិះគន់ឥតឈប់ឈរ ជាពិសេសគឺការវាយប្រហារខ្លាំងចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន។ 

កាសែត Apple Daily នេះទំនងជានឹងត្រូវបញ្ឈប់ការចេញផ្សាយរបស់ខ្លួនតែម្តង ឬយ៉ាងណានោះ នឹងផ្អែកទៅលើការប្រជុំសម្រេចចុងក្រោយនៅថ្ងៃសុក្រនេះ ក្រោយពីមានការបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដោយអាជ្ញាធររបស់ហុងកុង ផ្អែកទៅលើច្បាប់សន្តិសុខជាតិថ្មី ដែលធ្វើឱ្យការិយាល័យកាសែតដែលធ្លាប់តែនិយាយ និងចុះផ្សាយមិនសំចៃមាត់នេះ ពុំអាចធ្វើការបើកប្រាក់ឈ្នួលឱ្យបុគ្គលិកបន្តទៀតបាន។ 

គួររំឮកថា ច្បាប់សន្តិសុខជាតិថ្មីរបស់ហុងកុងនេះ បាននាំមកនូវការតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមបាតុកររបស់ហុងកុងនាពេលកន្លងមក ក្រោយពីគេសង្កេតថាច្បាប់នេះត្រូវបានអនុវត្តដោយគ្មានក្រុមប្រឹក្សាជំនុំជម្រះ ដែលអនុវត្តខុសពីនីតិវិធីតុលាការហុងកុង ដែលប្រើប្រាស់ប្រព័ន្ធច្បាប់ Common Law ដែលជាប្រព័ន្ធច្បាប់មានវ័យចំណាស់ដល់ទៅជាង ១៧៦ឆ្នាំនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក