សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ក្រសួងវប្បធម៌ជំរុញឱ្យយុវជនកម្ពុជាពង្រឹងនិងបង្កើនសម្ថភាពខ្លួនក្នុងវិស័យផលិតភាពយន្ត

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អំពាវនាវឱ្យយុវជនកម្ពុជាចូលរួមអភិវឌ្ឍសមត្ថភាពនិងការបញ្ចេញគំនិតច្នៃប្រឌិតលើការផលិតភាពយន្ត ដើម្បីធ្វើឱ្យវិស័យនេះកាន់តែមានភាពប្រសើរឡើង។

សេចក្ដីជូនដំណឹងស្ដីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យដឹងថា ក្រសួងនឹងប្រារព្ធរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ នៅនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌។

គួរឱ្យដឹងថា ការប្រារព្ធរៀបចំនេះធ្វើឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងការបញ្ចេញគំនិត ច្នៃប្រឌិតដើម្បី រួមចំណែកអភិវឌ្ឍ វិស័យភាពយន្តជាតិ។

សេចក្ដីជូនដំណឹងដដែល ឱ្យដឹងថាក្រសួងនឹងជ្រើសរើសខ្លឹមសារគោលសម្រាប់ការចូលរួមប្រកួត ដោយផ្អែកលើ វប្បធម៌ ការអភិវឌ្ឍសង្គម ភាពច្នៃប្រឌិត និងការបង្កើតថ្មី។

លក្ខខណ្ឌនៃការដាក់ពាក្យប្រកួតប្រជែង គឺតម្រូវឱ្យផលិតករជាជនជាតិខ្មែរនិងបានផលិតខ្សែភាពយន្តចាប់ពីខែមករា ឆ្នាំ២០១៨ ក៏ដូចជាថេរវេលាក្នុងការបញ្ចាំងមិនលើសពី៣០នាទី ដែលផលិតជាទម្រង់ឌីជីថល មានចំណងជើងជាភាសាអង់គ្លេស និងពុំធ្លាប់ចូលរួមប្រកួតប្រជែងក្នុងមហោស្រពភាពយន្តជាតិខ្នាតខ្លីកន្លងមក។

យ៉ាងណាមិញសម្រាប់គោលការណ៍វិនិច្ឆ័យជ្រើសរើស និងសិទ្ធិបញ្ចាំងនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃនៅសាលសន្និសីទចតុមុខ និងរោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ ដោយឆ្លងកាត់គណៈកម្មការមេប្រយោគវគ្គជម្រុះដើម្បីវិនិច្ឆ័យបឋម ដោយស្នាដៃភាពយន្តខ្នាតខ្លីដែលបានចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវបញ្ជូនទៅចូលរួមក្នុងមហោស្រពភាពយន្តថ្នាក់តំបន់ និងអន្តរជាតិ។

គួរបញ្ជាក់ថា ស្នាដៃភាពយន្តដែលត្រូវបានជាប់ជាជ័យលាភី នឹងទទួលបានពាន ដោយអមនឹងទឹកប្រាក់ចាប់ពី ៤លានរៀល ដល់១២លានរៀល។ ចំណែកសម្រាប់កាលបរិចេ្ឆទដាក់ពាក្យ នឹងចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក