ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពន្ធដារព្រមានចាត់វិធានការលើម្ចាស់អចលនទ្រព្យដែលមិនបានប្រកាសពន្ធក្រោយថ្ងៃ៣០ ខែកញ្ញា

ភ្នំពេញ៖ អគ្គនាយដ្ឋានពន្ធដារបានជូនដំណឹងជាលើកទី២ ស្ដីពីការប្រមូលពន្ធលើអចលនទ្រព្យ ដែលថានឹងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ។ អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ក្រោយថ្ងៃប្រកាសនេះខ្លួននឹងចាត់វិធានការតាមច្បាប់ជាធរមានផងដែរ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៨ ខែកញ្ញា អគ្គនាយកដ្ឋានពន្ធដារបានលើកឡើងដោយសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រកាសណាមួយ អគ្គនាយកដ្ឋានពន្ធដារបានក្រឿនរម្លឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធឱ្យរួសរាន់ទៅប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានពន្ធដារ ធនាគារដៃគូរ ឬតាមរយៈកម្មវិធី «GDT Taxpayer App»។

អគ្គនាយកដ្ឋានពន្ធដារបានព្រមានថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន។

ជាធម្មតានៅថ្ងៃទី១ ខែតុលា រដ្ឋបាលសារពើពន្ធនឹងចាប់ផ្ដើមត្រួតពិនិត្យលើការបង់ពន្ធរបស់អ្នកជាប់ពន្ធនិងពិន័យទៅលើអ្នកគេចវេសឬមិនបានបង់តាមច្បាប់សារពើពន្ធ ឬអាចឈានដល់ការប្ដឹងទៅដល់តុលាការផងដែរ។

មាត្រា៩ នៃប្រកាសស្ដីពីការប្រមូលពន្ធលើអចលនទ្រព្យ ឱ្យដឹងថា អ្នកជាប់ពន្ធដែលមានអចលនទ្រព្យដែលមានតម្លៃលើសពី ១០០លានរៀល (ប្រហែល ២ម៉ឺន ៥ពាន់ដុល្លារ) ត្រូវមានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងភូមិសាស្ត្រដែលអចលនទ្រព្យនោះស្ថិតនៅយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក