ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានសភានឹងធ្វើដំណើរទស្សនកិច្ចតំបន់ឥណ្ឌូចិនពេញមួយសប្ដាហ៍ក្រោយ

ភ្នំពេញ៖ ប្រធានសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន នឹងដឹកនាំគណប្រតិភូសភាកម្ពុជាធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងឡាវ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជានីតិប្រតិបត្តិនៃប្រទេសទាំង៣ កម្ពុជា វៀតណាម ឡាវ។

យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី៧ ខែកញ្ញា រដ្ឋសភាជាតិកម្ពុជាឱ្យដឹងថាក្នុងដំណើរទស្សនកិច្ចរបស់សម្រេចពញាចក្រី ហេង សំរិន ទៅកាន់ប្រទេសវៀតណាម សម្ដេចនឹងមានជំនួបជាមួយអគ្គលេខាធិការបក្សកុម្មនីស្តវៀតណាម ប្រមុខរដ្ឋវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម ប្រធានរដ្ឋសភា ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា និងប្រធានក្រុមមិត្តភាពសភាវៀតណាម-កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម សម្ដេចប្រធានរដ្ឋសភា និងចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍មាស នៅវិមានរដ្ឋសភាវៀតណាមផងដែរ។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចពញាចក្រី ហេង សំរិន នឹងបន្តដឹកនាំប្រតិភូសភាកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតឡាវបន្តទៀតពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា។

ក្នុងដំណើរទស្សនកិច្ចនោះសម្ដេចពញាចក្រីក៏នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីឡាវ នាយករដ្ឋមន្រ្តីឡាវ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ប្រធានគណៈកម្មាធិការកិច្ចការបរទេសឡាវ ជាមួយប្រធានគណៈកម្មការកិច្ចការបរទេសកម្ពុជា និងទស្សនាច្រកទ្វារអន្តរជាតិកំពង់ផែស្ងួត ថាណាឡេង និងសួនភស្ភុភារវៀងច័ន្ទ។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នឹងធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក