BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៨៧ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៥៤ករណី ខណៈអ្នកជំងឺ ៥៤៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៤៤.៧១១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៤៧៥នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៣៩.៣១៤នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១,៨៥៣ករណី៕
ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក