ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ាណែត ជំរុញកុំឲ្យមានការបែកបាក់ក្រុមគ្រួសារ ដែលបង្កឡើងដោយការប្រកាន់ជំនឿលើលោក ខឹម វាសនា

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជំរុញកុំឱ្យមានការបែកបាក់នៅក្នុងក្រុមគ្រួសារករណីដែលមានសមាជិកក្រុមគ្រួសារទៅប្រមូលផ្ដុំនៅជើងភ្នំគូលែនតាមការអំពាវនាវរបស់លោក ខឹម វាសនា។ លោកបញ្ជាក់ថាសាច់ញាតិគឺជាមនុស្សដែលមានឈាមតែមួយក្នុងក្រុមគ្រួសារ ដែលមិនគួរណាត្រូវបានកាត់កាលឬក៏ឈប់រាប់អាននោះទេ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យឥន្ទ្រវិជ្ជាកាលពីថ្ងៃច័ន្ទ ទី៥ ខែកញ្ញាឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានថ្លែងថា មនុស្សម្នាក់ៗមានសិទ្ធិក្នុងជំនឿរបស់ខ្លួន ក៏ប៉ុន្តែមិនគួរយកជំនឿរបស់ខ្លួនមកធ្វើឲ្យមានការបែកបាក់ក្នុងក្រុមគ្រួសារនោះទេ។

លោកថា៖ «ក្នុងវប្បធម៌ គុណធម៌ សីលធម៌របស់យើង ទោះយ៉ាងណាឪពុកម្ដាយ បងប្អូន ក៏មិនគួរដល់ថ្នាក់ហ្នឹងដែរ។ ជំនាន់អាពតឲ្យកូនរាយការណ៍យកឪពុកទៅវ៉ៃចោល យើងមិនគួរដល់ថ្នាក់ហ្នឹងទេ»

លោកសង្ឃឹមថាការប្រេះឆាទាំងឡាយ ជាពិសេសការបែកបាក់ក្រុមគ្រួសារ ដែលបង្កឡើងដោយការប្រកាន់ជំនឿខុសគ្នានេះនឹងត្រូវបញ្ចប់ដែរ ជៀសវាងករណីដែលការប្រមូលផ្តុំបានបញ្ចប់ ប៉ុន្តែបន្សល់នូវការបែកបាក់មិត្តភក្តិនិងក្រុមគ្រួសារ ដូចពាក្យចាស់ពោលថា ទូកទៅ កំពង់នៅ។

គ្រួសារនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គឺជាគំរូមួយនៃភាពរឹងមាំរបស់ក្រុមគ្រួសារជារឿយៗសម្ដេចតេជោតែងតែបង្ហោះរូបភាពជុំគ្រួសារដែលបង្ហាញពីភាពជិតស្និទ្ធនិងការឲ្យតម្លៃគ្នា។ 

ថ្លែងនៅក្នុងពិធីមួយនៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញានេះ លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បងប្អូនលោកទាំង៥នាក់ គឺហាក់បីដូចជាសសរគ្រឹះគ្រួសារ ដើម្បីជ្រោមជ្រែងរក្សាលំនឹងគ្រួសារត្រកូលហ៊ុន ឲ្យមានភាពរឹងមាំ។

លោកបន្ថែមថា បងប្អូនលោកទាំង៥នាក់ស្រលាញ់គ្នា ហើយក៏គ្មានចេតនាណាមួយប្រកួតប្រជែងគ្នានោះដែរ ព្រោះពួកគេដឹងពីតួនាទីរបស់ពួកគេរៀងៗខ្លួន។

លោកថា៖ «ការរង់ចាំការបែកបាក់របស់បងប្អូនខ្ញុំគឺហាក់បីដូចជារង់ចាំសេះដុះស្នែង ចាំត្រីអណ្ដែងដុះស្រការអញ្ចឹង គឺវានឹងមិនកើតមានទេ!»


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក