លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា សង្ឃឹមថាអភិបាលខេត្តព្រះវិហារថ្មីនឹងអាចដោះស្រាយបញ្ហាកាប់បំផ្លាញព្រៃឈើនៅឧទ្យានជាតិរាជបណ្ឌិតសភាបាន

ព្រះវិហារ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត សុខ ទូច បានថ្លែងដោយមានជំនឿថាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារថ្មី លោក គីម រិទ្ធី នឹងបន្តជួយគាំទ្រ សហការ ដល់ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឬស្សីត្រឹបក្នុងការថែរក្សាព្រៃឈើឱ្យនៅគង់វង្ស។

យោងតាមការចុះផ្សាយរបស់មន្ទីរព័តមានខេត្តព្រះវិហារ ការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច ធ្វើឡើងក្នុងពេលដែលលោកចុះពិនិត្យឧទ្យានជាតិនៅថ្ងៃទី៥ ខែកញ្ញាម្សិលមិញដោយបានរកឃើញការកាប់បំផ្លាញដើមឈើសុក្រំចំនួន ៧ទីតាំង និងដើមផ្ចឹកចំនួន ១ទីតាំងពីសំណាក់ជនខិលខូចនៅក្នុងមូលដ្ឋាននោះ។

លោកបណ្ឌិត សុខ ទូច ឱ្យដឹងបន្ថែមថាអ្នកដែលបានចូលកាប់ឈើគឺជា អ្នកដែលមកតាំងទីលំនៅថ្មីក្រោយព្រះរាជ្យក្រឹត្យ ដាក់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាជាតំបន់អភិរក្សកាលពីអំឡុងឆ្នាំ២០១៤។

លោកបញ្ជាក់ថា៖ «កន្លងមកយើងបានរៀបចំទីតាំងថ្មីសម្រាប់ប្រជាពលរដ្ឋទាំងអស់នោះឲ្យទៅរស់នៅទីតាំងថ្មី ដែលមានក្បាលដីក្នុងទំហំ ៣០x៥០ម៉ែត្រ នៅជិតនឹងសាលារៀន វត្តអារាម មានអណ្តូងទឹកសម្រាប់ប្រើប្រាស់ និងបានអនុញ្ញាតដល់ពួកគាត់អាចមកអាស្រ័យផលនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាបានជាធម្មតាផងដែរ។ ប៉ុន្តែពួកគាត់មួយចំនួនធំ នៅបន្តរស់នៅក្នុងដែន ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ដដែល ហើយពេលខ្លះ ពួកគាត់បានចូលទៅកាប់ឈើនៅពេលយប់»

តាមការកត់សម្គាល់របស់លោកបណ្ឌិត បើទោះបីជាកន្លងទៅមានការការចូលរួមពីអាជ្ញាធរក្ដីតែប្រសិទ្ធភាពហាក់នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយដោយសារកន្លងទៅមន្ត្រីរបស់ឧទ្យានបានប្រមូលនូវវត្ថុតាងជាច្រើន ដូចជា អាវុធកែច្នៃ និងឈើដែលបានរក្សាទុក ព្រមទាំងបានរាយការណ៍ដល់ថ្នាក់ដឹកនាំស្រុកជារឿយៗ។

លោកសង្ឃឹមថា ក្រោមការដឹកនាំនិងគ្រប់គ្រងរបស់គណៈអភិបាលខេត្តព្រះវិហារថ្មីព្រមទាំងលោកអភិបាលស្រុកឆែបថ្មី នឹងបន្តជួយគាំទ្រ សហការ ដល់ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបក្នុងការពន្លឿននីតិវិធី ដែលនៅសេសសល់ទាំងឡាយ សំដៅរក្សាធនធានព្រៃឈើ សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក