ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អតីតរដ្ឋមន្ត្រីការបរទេសបន្តបកអាក្រាតពីចរិតក្រអើតក្រទមនិងមិនចេះរៀងចាលរបស់ សម រង្ស៊ី

ភ្នំពេញ៖ អតីតរដ្ឋមន្ត្រីការបរទេស ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បន្តបកអាក្រាតពីចរិតក្រអើតក្រទម ចេះតែប្រើពាក្យបរិហារដោយមិនចេះរៀងចាលរបស់ សម រង្ស៊ី បើទោះបីទណ្ឌិតរូបនេះធ្លាប់ត្រូវបានតុលាការបារាំងកាត់ក្ដីឱ្យចាញ់ក្នុងសំណុំរឿងបរិហាររូបលោកក្ដី។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបង្ហោះលើហ្វេសបុកផេករបស់លោកដោយបង្ហាញនូវសាលក្រម និងសាលដីការរបស់តុលាការទាំងពីរថ្នាក់របស់បារាំងដែលបានកាត់ឱ្យ សម រង្ស៊ី ចាញ់ក្ដីក្នុងសំណុំរឿងបរិហារកេរ្ត៍រូបលោក។ ក្នុងសាលដីការនោះតុលាការកំពូលបារាំងបានបញ្ជាក់ថាបើទោះបី សម រង្ស៊ី បានបរិហាកេរ្តិលោក ហោ ណាំហុង និងចាញ់ក្ដីក៏ដោយ តែទណ្ឌិតរូបនេះនៅតែទទួលបានការអភ័យទោសដោយសុទ្ធចិត្តផងដែរ។

នេះជាការចាញ់ក្ដីមួយរបស់ សម រង្ស៊ី នៅតុលាការបារាំងបន្ទាប់ពីទណ្ឌិតរូបនេះបានចោទប្រកាន់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថាជាមេគុកបឹងត្របែក ខណៈដែលលោក ហោ ណាំហុង ផ្ទាល់ក៏ជាជនជាប់ឃុំឃាំងម្នាក់ក្នុងគុកនោះ។

ការរម្លឹករបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាពេលនេះបន្ទាប់ពីតុលាការប្រទេសបារាំងកាលពីថ្ងៃទី១ ខែកញ្ញាបានបើកសវនាការបណ្ដឹងរបស់សម្ដេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា លើលោក សម រង្ស៊ី ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក សម រង្ស៊ី ថាសម្ដេចតេជោនៅពីក្រោយឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រលោក ហុក ឡង់ឌី កាលពីឆ្នាំ២០០៨។

តាមគម្រោងតុលាការបារាំងគ្រោងនឹងប្រកាសសាលក្រមនៅដើមខែតុលា ឆ្នាំ២០២២។

គួររំលឹកផងដែរថា បណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន និងបណ្តឹងរបស់លោក ឌី វិជ្ជា ប្តឹងទណ្ឌិត សម រង្ស៉ី ត្រូវបានដាក់ចូលតុលាការទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ហើយត្រូវបានចៅក្រមស៊ើបសួរសម្រេចធ្វើការចោទប្រកាន់លើទណ្ឌិត សម រង្ស៉ី ពីបទបរិហាកេរ្តិ៍ជាសាធារណ:ប្រឆាំងបុគ្គល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្តឹងទណ្ឌិត សម រង្ស៉ី ចំពោះសារដែលបុគ្គលនេះបានដាក់ផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននិងសំដីដែលបុគ្គលនេះបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិកជាភាសាខ្មែរ (VOA) ដែលបុគ្គល សម រង្ស៉ី បានធ្វើការចោទប្រកាន់ចំពោះនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន។ ទណ្ឌិតសម រង្ស៉ី បានអះអាងដោយមួលបង្កាច់ថា (១)- ថាសម្តេចតេជោ បានសម្លាប់ឬជាមេក្លោងឲ្យគេសម្លាប់លោក ហុក ឡង់ឌី (២)- ថាសម្តេចតេជោ បានបញ្ជាឲ្យសម្លាប់លោក ជា វិជ្ជា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក