ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីការបរទេសជំរុញកិច្ចសហការបញ្ឈប់អំពើចោរកម្មជួញដូរសម្បត្តិវប្បធម៌

សៀមរាប៖ រដ្ឋមន្ត្រីការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថាបញ្ហានៃការជួញដូរសម្បត្តិវប្បធម៌លើទីផ្សារអន្តរជាតិមិនមែនជាបញ្ហាប្រឈមរបស់កម្ពុជាតែឯងនោះទេ តែជាបញ្ហារួមរបស់ប្រទេសជាច្រើនទៀតនៅតំបន់អាស៊ានដែលត្រូវមានមានកិច្ចសហការរួមដើម្បីបញ្ឈប់អំពើលួចទាំងនេះ។

ថ្លែងក្នុងសន្និសីទអន្តរជាតិស្ដីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន នៅខេត្តសៀមរាប ដែលចាប់ផ្ដើមកាលពីថ្ងៃច័ន្ទ ទី៥ ខែកញ្ញា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ការសហការគ្នារវាងរដ្ឋាភិបាលអាស៊ាន និងក្រុមជំនាញអន្តរជាតិគឺមានសារៈសំខាន់ក្នុងការអនុវត្តសកម្មភាពរួមគ្នា ក្នុងការការពារសម្បត្តិតវប្បធម៌ ជាមួយនឹងការលើកស្ទួយការយល់ដឹង និងការផ្លាស់ប្តូរវប្បធម៌នៅក្នុងតំបន់ ដែលជាគោលដៅចម្បងរបស់អាស៊ាន ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច។

សន្និសីទអន្តរជាតិនេះរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការដោយ Antiquities Coalition នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពិភាក្សា លើការការពារ និងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ ដែលជាកត្តាចាំបាច់របស់ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍។

សន្និសីទនេះមានការចូលរួមពីតំណាង មន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញជាន់ខ្ពស់មកពីបណ្តាប្រទេសនានា ដែលជាអ្នកដឹកនាំផ្នែកគោលនយោបាយ ការអនុវត្តច្បាប់ សារមន្ទីរ និងសង្គមស៊ីវិល ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការការពារ និងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់។

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានថ្លែងថាការរៀបចំសន្និសីទអន្តរជាតិប៉ុន្មានថ្ងៃនេះ នឹងផ្តល់ឱកាសដើម្បីពិភាក្សាស៊ីជម្រៅលើករណីជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់នៅក្នុងតំបន់ និងស្វែងរកដំណោះស្រាយនានា ក្នុងការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់។

លោកស្រីក៏បានគូសបញ្ជាក់ផងដែរថា ក្នុងអំឡុងសង្គ្រាមច្រើនទសវត្សរ៍កន្លងមក សម្បត្តិវប្បធម៌ជាច្រើនរបស់កម្ពុជាត្រូវបានគេលួចនាំចេញដោយខុសច្បាប់ពីប្រទេស និងបានចរាចរទៅដាក់លក់នៅលើទីផ្សារសិល្បៈអន្តរជាតិ។ ការលួចបំផ្លិចបំផ្លាញនេះបាននាំឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងសម្បត្តិបេតិកភណ្ឌវប្បធម៌ លប់បំបាត់ការយល់ដឹងពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ប្រជាជាតិមួយ។

លោកស្រីបន្ថែមថា តាមរយៈកិច្ចសហការកន្លងមក កម្ពុជាបានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងទាមទារមកវិញនូវសម្បត្តិវប្បធម៌ជាតិ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ជាពិសេសជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

កម្ពុជាទើបតែទទួលបានរូបចម្លាក់ព្រះគណេសដែលបាត់ពីប្រាសាទកោះកេរ និងត្រូវបានអង្គការសម្ព័ន្ធភាពបុរាណវត្ថុចាត់ជារូបចម្លាក់ដ៏ប្រណិតមួយក្នុងចំណោម១០ ដែលគេចង់បានបំផុតត្រូវបានអាមេរិកប្រគល់ជូនស្ថានទូតកម្ពុជាវិញហើយ ខណៈភាគីកម្ពុជាកំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូនដើម្បីបញ្ជូនត្រលប់មកកម្ពុជាវិញ។

បើតាមការបញ្ជាក់របស់ក្រសួងវប្បធម៌រូបព្រះគណេសនេះនិងត្រូវបញ្ជូនមកជាមួយរូបចម្លាក់ចំនួន ២៩ផ្សេងទៀតនាពេលខាងមុខ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក