ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាអាចប្រឈមនឹងជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមឱ្យដឹងថា កម្ពុជានឹងទទួលរងនូវឥទ្ធិពលសម្ពាធទាប និងខ្យល់មូសុងនីរតីបក់ក្នុងល្បឿនពីមធ្យមទៅច្រើនដែលនឹងអាចបណ្ដាលឱ្យមានភ្លៀងធ្លាក់ទូទាំងប្រទេសពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៩ ខែកញ្ញា។

ក្នុងសេចក្ដីជូនដំណឹងពីស្ថានភាពអាកាសធាតុដែលបានព្យាករណ៍សម្រាប់ថ្ងៃទី៧ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថាជាមួយនឹងស្ថានភាពមានភ្លៀងពីមធ្យមទៅច្រើនលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ទូទាំងប្រទេស សីតុណ្ហភាពនឹងអាចនៅក្នុងរង្វង់ពី២២ ដល់៣៤អង្សាសេផងដែរ។

ជានេះទៅទៀតដោយយោងលើស្ថានភាពធាតុអាកាសនេះ បណ្ដាខេត្តនៅក្នុងភូមិសាស្ត្រជួរភ្នំទីទំនាប និងជាប់ផ្លូវទឹកអាចនឹងប្រឈមនឹងជំនន់ទឹកភ្លៀងពីថ្ងៃទី៦ដល់ថ្ងៃទី៩ ខែកញ្ញា និងនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់និងរលកសមុទ្រខ្ពស់ចាប់ពីថ្ងៃទី៧-៩ ខែកញ្ញាផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក