ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូងធ្វើដំណើរមកពិនិត្យបន្ថែមប្រព័ន្ធព័ត៌មានទីផ្សាការងារកម្ពុជា

ភ្នំពេញ៖ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េលោក HAN Chang-Seob បានធ្វើដំណើរព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរក្នុងនោះក៏បានពិនិត្យបន្ថែមលើការបង្កើតប្រព័ន្ធព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៊ីនធើណិត -WorkNet ផងដែរ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការងារកម្ពុជា រសៀលថ្ងៃទី៥ ខែកញ្ញានេះ លោក ហាន ឆាង សុប បានលើកឡើងពីសារសំខាន់និងបញ្ជាក់ថាការបង្កើតប្រព័ន្ធព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៊ីនធើណិត -WorkNet នេះដើម្បីបម្រើទៅលើសេវាស្វែងរកការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធខ្ពស់ ដូច្នេះការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធ ក៏កាន់តែមានសារសំខាន់ផងដែរ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានជួយដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការ អភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៊ីនធើរណិត-WorkNet។

នាឱកាសនោះលោករដ្ឋមន្ត្រីលើកឡើងថា៖ «នៅក្នុងដំណាក់កាលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការស្វែងរកការងារធ្វើនៅក្នុងដំណាក់កាលនោះ គឺមានភាពលំបាកខ្លាំងណាស់ ដូច្នេះប្រព័ន្ធនេះពិតជាបានជួយសម្រួលដល់អ្នកស្វែងរកការងារធ្វើប្រកបដោយប្រសិទ្ធភាព។ ជាការពិត បើចង់ឲ្យប្រព័ន្ធនេះដំណើរការឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ទាមទារអ្នករៀបចំ គ្រប់គ្រង និងប្រើប្រាស់ត្រូវមានសមត្ថភាពខ្ពស់ដែរ»។

លោករដ្ឋមន្ត្រីក៏បានស្នើដល់ភាគីកូរ៉េ ឲ្យជួយបណ្តុះបណ្តាលធនធានមនុស្ស និងចែករំលែកនូវបទពិសោធន៍ល្អៗ ដល់មន្ត្រី NEA មានសមត្ថភាពពេញលេញ ដើម្បីប្រើប្រាស់ប្រព័ន្ធមួយនេះប្រកបដោយគុណភាពខ្ពស់។

គួរបញ្ជាក់ជូនដែរថា ការពីខែមេសា ឆ្នាំ២០១៨ ក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងស្ដីពី «ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៊ីនធើរណិត-WorkNet» នៅសាធារណរដ្ឋកូរ៉េ។

គម្រោងនេះ មានបីដំណាក់កាលធំៗ ដំណាក់កាលទី១ (២០១៨) ការអភិវឌ្ឍផែនការយុទ្ធសាស្រ្តព័ត៌មានវិទ្យា (ISP) នៅកម្ពុជាតាមអ៊ីនធើរណិត-WorkNet, ដំណាក់កាលទី២ (២០១៩-២០២០) ការបំពាក់សម្ភារបរិក្ខាបច្ចេកទេស និង Software ដើម្បីបង្កើតប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៊ីនធើរណិត - WorkNet និងដំណាក់កាលទី៣ (២០២១) ការផ្ទេរចំណេះដឹងបច្ចេកទេស ការតាមដាន និងវាយតម្លៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក