ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ថាធនធានមនុស្សជាជំហរឯករាជ្យរបស់ប្រទេសនិងជាការជំរុញការប្រកួតប្រជែងលើឆាកអន្តរជាតិ

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស មិនត្រឹមតែចូលរួមពង្រឹងឯករាជ្យម្ចាស់ការរបស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីសំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងដែលកាន់តែស្វិតស្វាញក្នុងចរន្តសាកលភាវូបនីយកម្មក្នុងពេលបច្ចុប្បន្ននេះផងដែរ។ លោកលើកឡើងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។

ថ្លែងនៅព្រឹកថ្ងៃច័ន្ទ ទី៥ ខែកញ្ញានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលធំបំផុតរបស់ប្រទេសជាតិដែលកើតឡើងក្រោយឆ្នាំ១៩៧៩ ដោយផ្អែកលើការផ្តល់អាទិភាពលើការអនុវត្តគោលនយោបាយ និងចក្ខុវិស័យលើវិស័យអប់រំតាំងពីជំនាន់នោះមក គឺការទទួលបាននូវធនធានមនុស្សដែលមានសមត្ថភាព លទ្ធភាព គុណធម៌ និងសីលធម៌ និងដែលបានចូលរួមក្នុងការដឹកនាំ គ្រប់គ្រង កសាង និងអភិវឌ្ឍប្រទេសដោយឯករាជ្យម្ចាស់ការលើគ្រប់វិស័យ ទាំងផ្នែករដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។

លោកថា៖ «នេះគឺជាមោទនភាពហើយដែលយើងត្រូវរួមគ្នាបន្តពង្រឹងទៅមុខទៀត ដើម្បីនិរន្តរភាពនៃការអភិវឌ្ឍជាតិ។ ធនធានមនុស្សម្នាក់ គឺជាសសរមួយដើមដែលទ្រទ្រង់ប្រទេសជាតិ ជាពិសេសសរជំនាន់ថ្មីៗដែលទទួលបានឱកាសពេញលេញក្នុងការសិក្សារៀនសូត្រ គឺត្រូវខិតខំកសាងពង្រឹងខ្លួនឱ្យបានរឹងមាំ ដើម្បីទ្រទ្រង់ និងទទួលបន្ទុកភារកិច្ចបន្តកសាងប្រទេស ដែលចេះតែរីកចម្រើនធំធាត់»

លោកបន្ថែមថា សន្ដិភាពក្នុងពេលបច្ចុប្បន្នបានធ្វើឱ្យសិស្សានុសិស្សអាចទាញអត្ថប្រយោជន៍ពីអប់រំដែលនឹងជំរុញការអភិវឌ្ឍខ្លួនឯង និងប្រទេសជាតិ។

លោកថា៖ «ពីព្រោះថាមនុស្សមានសមត្ថភាពខួរក្បាលដូចគ្នាដើម្បីអភិវឌ្ឍខ្លួនទៅមុខ ដោយមិនបែងចែងរវាងជាតិសាសន៍ និងប្រទេសតូចធំនោះឡើយ»

ជាសម្រាប់ទិសដៅទៅអនាគត លោក ហ៊ុន ម៉ាណែត ថាគន្លឹះធំបំផុតនៃការកសាងធនធានមនុស្ស គឺការពង្រឹងគុណភាពអប់រំនៅថ្នាក់បឋមរហូតដល់ថ្នាក់ទី១២ ជាពិសេសនៅតាមបណ្តាគ្រឹះស្ថានរដ្ឋ ដែលត្រូវចម្រាញ់យកគុណភាពឱ្យបានជាចាំបាច់ ពីព្រោះគុណភាពអាស្រ័យជាចម្បងលើការផ្តល់ការអប់រំ និងហាត់ពត់លត់ដំតាំងពីក្មេងវ័យ ជាពិសេសនៅក្នុងមជ្ឈដ្ឋានសាលា និងគ្រួសារតែម្តង ដើម្បីទទួលបាននូវធនធានមនុស្ស ដែលគ្រប់ជ្រុងជ្រោយ ទាំងលើកត្តាសមត្ថភាពចំណេះដឹង, សុខភាព, គុណធម៌, សីលធម៌, វិន័យ និងការទទួលខុសត្រូវ ព្រមទាំងបន្ថែមដោយការលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌-អរិយធម៌ផងដែរ សំដៅធ្វើយ៉ាងណាឱ្យទំពាំងស្នងឫស្សីរបស់យើង អាចធ្វើការវិភាគចាប់យកអ្វីល្អ បោះចោលអ្វីមិនល្អ និងអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ។

លោកបន្ថែមថា៖ «ជារួមនេះគឺជាអភិក្រមនៃការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដែលផ្តោតទៅលើការកែប្រែផ្នត់គំនិតនៃការប្រកួតប្រជែង និងការជឿទុកចិត្តលើសមត្ថភាពខ្លួនឯង ដោយត្រូវអនុវត្តចាប់ពីអាយុក្មេងវ័យឡើងមក»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក