ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋចេញលុយបើកដល់កម្មករដែលមានទំនាស់ជាមួយរោងចក្រ YAO TAI SHOES

ភ្នំពេញ៖ ក្រសួងការងារបានប្រកាសដល់កម្មករនិយោជិតនៃក្រុមហ៊ុន YAO TAI SHOES ដើម្បីបើកប្រាក់បុរេប្រទានរបស់រាជរដ្ឋាភិបាលដោះស្រាយជូនកម្មករដែលមានទំនាស់ជាមួយក្រុមហ៊ុន។

កម្មករនៃរោងចក្រខាងលើអាចទៅទទួលប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងចាប់ពីម៉ោង ២រសៀល ថ្ងៃទី៧ ខែកញ្ញា តទៅ នៅអគ្គលេខាធិការដ្ឋាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា ដែលមានទីតាំងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

កម្មករដែលត្រូវទៅទទួលប្រាក់ដោះស្រាយនេះត្រូវភ្ជាប់មកជាមួយនូវឯកសារ ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិតច្បាប់ដើម ឬកិច្ចសន្យាការងារ និងសៀវភៅការងារ ឬប័ណ្ណបេឡាជាតិសន្ដិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន។

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញក្រសួងការងារឱ្យពន្លឿនការដោះស្រាយវិវាទការងារជូនដល់កម្មករក្នុងនោះសម្ដេចតេជោបានបញ្ជាឱ្យក្រសួងមួយនេះយកលុយពីរដ្ឋបើកដោះស្រាយជូនកម្មករជាមុនផងដែរ មុននឹងមានចំណាត់ការបន្តលើក្រុមហ៊ុនដែលគេចវេសនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក