ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តំណាងទូតថៃពេញចិត្តចំពោះទំនាក់ទំនងជាមួយកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជាលោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup) បានសំដែងនូវការពេញចិត្តនូវទំនាក់ទំនងជាមួយព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ប្រយោជន៍ដល់គ្នាទៅវិញទៅមកទាំងទំនាក់ទំនង និងសេដ្ឋកិច្ច។

ក្នុងជំនួបជម្រាបលានាយករដ្ឋមន្ត្រីកម្ពុជា ព្រឹកថ្ងៃច័ន្ទ ទី៥ ខែកញ្ញានេះ លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ បានកោតសរសើរនូវវិធានការអន្តរាគមន៍លើវិបត្តិកូវីដ-១៩ របស់កម្ពុជា ជាងនេះទៅទៀតលោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់លោកនិងបុគ្គលិកនៃស្ថានទូតថៃផងដែរ។

ក្នុងពេលជាមួយគ្នានេះលោក ប៉ាន់យ៉ារ៉ាក់ បានឱ្យដឹងថា ក្នុងអាណត្តិរយៈពេល៤ឆ្នាំរបស់លោកនៅកម្ពុជាគឺលោកបានសម្រេចនូវគោលដៅ និងការប្ដេជ្ញារបស់លោកផងដែរ។

ជំនួយការផ្ទាល់សម្ដេចតេជោគឺលោក អ៊ាង សុផល្លែត បានឱ្យអ្នកយកព័ត៌មានដឹងថា៖ «នៅពេលនេះឯកឧត្តមបានជម្រាបសម្ដេចតេជោថាឯកឧត្តមបានសម្រេចនូវការប្ដេជ្ញារបស់ឯកឧត្តមហើយ កិច្ចសហប្រតិបត្តិការនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រីក និងពង្រឹង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង ១០% ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ក៏ដោយ វិស័យអប់រំ ការអភិវឌ្ឍន៍ធនធានមនុស្ស និងវិស័យដទៃទៀតក៏មានការរីកចម្រើនផងដែរ»

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ប៉ាន់យ៉ារ៉ាក់ ដែលបានជួយឱ្យទំនាក់ទំនងកម្ពុជា-ថៃកាន់តែល្អប្រសើរ ទោះបីស្ថិតក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ក្ដី។

សម្ដេចតេជោ ហ៊ុន សែន បានជូនពរលោក ប៉ាន់យ៉ារ៉ាក់ បន្តជោគជ័យក្នុងបេសកម្មរបស់លោកជាបន្តទៀត។

លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ ត្រូវបានតែងតាំងឲ្យកាន់តំណែងជាឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជាកាលពីជាងបួនឆ្នាំមុន។ គាត់បានមកដល់កម្ពុជាក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ហើយនេះគឺជាឆ្នាំចុងក្រោយរបស់គាត់នៅក្នុងប្រទេសកម្ពុជា៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក