ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទើបបានទទួលរូបថតមួយសន្លឹកទៀតតាម
រយៈ messenger របស់យុវជនតេជោ ដែលសម្ដេចអាចកត់សម្គាល់បានថាថតមុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស។
សម្ដេចតេជោបានបង្ហោះលើហ្វេសប៊ុកផេករបស់សម្ដេច នឹងសំអាងបែបនេះក៏ដោយសារនៅត្រង់សក់ធម្មជាតិរបស់សម្ដេច ដែលពេលនោះសម្ដេចមិនដែលចេះប្រើថ្នាំបាញ់សក់ឱ្យរឹងនោះឡើយ ហើយមើលទៅសង្ហារម្យ៉ាងដែរ។
សម្ដេចបានសរសេរថា៖ «ការបង្ហោះរូបថតចាស់ៗមួយរយៈចុងក្រោយនេះមានបងប្អូនមួយចំនួនបានចូលមកខមិនថា លោកតា លោកពុក លោកអុំ លោកពូ លោកបង (សង្ហារ)។ តើខ្ញុំពិតជាសង្ហារមែនឬអី ព្រោះខ្ញុំជាអតីតក្មេងវត្តដែលចេញពីត្រកូលកសិករនៅជនបទនិងជាជនពិការភ្នែកម្នាក់។ ប្រសិនបើខ្ញុំពិតជាសង្ហារមែនភរិយាខ្ញុំទទួលយកខ្ញុំធ្វើជាប្តីពិតជាមិនខុសទេ។ (សូមទោសនិយាយលេងទេ)»។
យូរៗម្ដងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពកាលពីអតីតកាលរបស់សម្ដេចក្នុងបណ្ដាញសង្គមដោយអមនូវប្រវត្តិមួយចំនួនទាក់ទងនឹងរូបនោះផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គឺជាភាគីមួយក្នុងចំណោមភាគីទាំង៤ ដែលចរចារកសន្តិភាពសម្រាប់កម្ពុជានៅឆ្នាំ១៩៩១។ បើទោះជាយ៉ាងណាការចរចារកសន្តិភាពជាមួយនេះនៅមិនទាន់បានសន្ដិភាពពេញលេញនៅឡើយទេ រហូតដល់សម្ដេចតេជោដាក់ចេញនយោបាយឈ្នះក្នុងឆ្នាំ១៩៩៨ ទើបបញ្ចប់ទាំងស្រុងនៅចលនាខ្មែរក្រហមដែលបង្កើតអោយកម្ពុជាមានសន្តិភាពដល់សព្វថ្ងៃនេះ។ នយោបាយឈ្នះឈ្នះបានធ្វើឱ្យកម្ពុជាត្រលប់ជាប្រទេសមានសុខសន្ដិភាព ការរួបរួមជាតិឡើងវិញ បន្ទាប់ពីប្រទេសនេះត្រូវបានបែកបាក់អស់ជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ៕