ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ាណែត ថាគ្មានថ្ងៃដែលបងប្អូនលោកបែកបាក់គ្នាទេ

ភ្នំពេញ៖ មេបញ្ជាការទ័ពជើងគោក និងជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានលើកឡើងថា គ្មានថ្ងៃណាដែលបងប្អូនលោកបែកបាក់គ្មានោះទេ។ ហើយការវិភាគថា លោកនិងលោក ហ៊ុន ម៉ានី ប្រជែងគ្នាសម្រាប់តំណែងនាយករដ្ឋមន្ត្រី គឺជារឿងដែលគួរឲ្យអស់សំណើច។

ថ្លែងនៅក្នុងពិធីមួយនៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញានេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បងប្អូនលោកទាំង៥នាក់គឺហាក់បីដូចជាសសរគ្រឹះគ្រួសារ ដើម្បីជ្រោមជ្រែងរក្សាលំនឹងគ្រួសារត្រកូលហ៊ុន ឲ្យមានភាពរឹងមាំ។

លោកបន្ថែមថា បងប្អូនលោកទាំង៥នាក់ស្រលាញ់គ្នា ហើយក៏គ្មានចេតនាណាមួយប្រកួតប្រជែងគ្នានោះដែរ ព្រោះពួកគេដឹងពីតួនាទីរបស់ពួកគេរៀងៗខ្លួន។

លោកថា៖ «ការរង់ចាំការបែកបាក់របស់បងប្អូនខ្ញុំគឺហាក់បីដូចជារង់ចាំសេះដុះស្នែង ចាំត្រីអណ្ដែងដុះស្រការអញ្ចឹង គឺវានឹងមិនកើតមានទេ! ខ្ញុំផ្ដល់យោបល់តែប៉ុណ្ណឹងសម្រាប់អ្នកវិភាគ ថាខ្ញុំហើយប្អូនខ្ញុំបែកបាក់គ្នា»។

ការឆ្លើយតបរបស់លោក ហ៊ុន ម៉ាណែត នេះគឺតបទៅលើការវិភាគរបស់អ្នកវិភាគម្នាក់ដែលទំនងជាលោក គឹម សុខ ដែលបានវិភាគជាមួយសារព័ត៌មានបរទេសផ្សាយជាខេមរភាសារថាលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី កំពុងប្រជែងគ្នាសម្រាប់ដំណែងនាយករដ្ឋមន្ត្រីនាពេលអនាគត។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣១ ខែសីហានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅដោយមិនចំឈ្មោះដោយទំនងទៅកាន់លោក គឹម សុខ ថាឱ្យចេះគ្រប់គ្រងគ្រួសារខ្លួនឯងសិនទៅ បើគ្រាន់តែប្រពន្ធម្នាក់មិនអាចរស់នៅចុះសម្រុងបានផងនោះ មិនគួរចេញមកវិភាគរឿងរ៉ាវគ្រួសាររបស់សម្ដេចនោះទេ។

ជាមួយគ្នានេះផងដែរ សមាជិកសភាលោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការវិភាគដែលថា លោកកំពុងប្រជែងគ្នាដណ្ដើមតំណែងនាយករដ្ឋមន្ត្រីនាពេលអនាគតជាមួយលោក ហ៊ុន ម៉ាណែត គឺជារឿងមួយដែលអស់សំណើច។

លោក ហ៊ុន ម៉ានី បានផុសនៅលើទំព័រហ្វេសបុករបស់លោកនៅថ្ងៃទី៣១ ខែសីហា ថាកន្លងមកលោកបានលើកឡើង និងបកស្រាយជាសាធារណៈ និងបន្តបន្ទាប់ថាលោកគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពលោក ហ៊ុន ម៉ាណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីបន្តពីសម្ដេចតេជោ ហើយការប្រកាសនេះមិនត្រឹមតែចេញពីទង្វើទាំងឡាយដែលលោកបាន និងកំពុងធ្វើនាពេលកន្លងមកទេ។

លោកថា៖ «លើសពីក្នុងក្របខណ្ឌក្រុមគ្រួសារយើង ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាយើងទាំងអស់ នាពេលកន្លងមក និងជាបន្តបន្ទាប់ ក៏បានបង្ហាញការគាំទ្រចំពោះបេក្ខភាពរបស់បងណែតនេះដែរ»។

កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។ ការបោះឆ្នោតនេះត្រូវបានគាំទ្រពីសមាជិកទាំងអស់នៃគណបក្សរួមទាំងលោក ហ៊ុន ម៉ានី ផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក