ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់គណនីហ្វេសបុកមួយដែលតែងតែផ្ដល់រូបភាពកាលពីដំណាក់កាលចរចាស្វែងរកសន្តិភាព។
សម្ដេចតេជោបានសរសេរថា៖ «សូមអរគុណបងប្អូនដែលមានឈ្មោះថា យុវជនតេជោ ដែលតែងតែផ្តល់រូបថតកាលពីដំណាក់កាលចរចាស្វែងរកសន្តិភាពមកដល់ខ្ញុំរយៈ messenger Facebook ។ រូបថតទាំងនេះខ្ញុំពិតជាមិនដែលបានឃើញនិងមិនដឹងថា ថតពេលណា? នៅកន្លែងណា? និងអ្នកណាជាអ្នកថត? នោះឡើយ»។
យូរៗម្ដងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពកាលពីអតីតកាលរបស់សម្ដេចក្នុងបណ្ដាញសង្គមដោយអមនូវប្រវត្តិមួយចំនួនទាក់ទងនឹងរូបនោះផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គឺជាភាគីមួយក្នុងចំណោមភាគីទាំង៤ ដែលចរចារកសន្តិភាពសម្រាប់កម្ពុជានៅឆ្នាំ១៩៩១។ បើទោះជាយ៉ាងណាការចរចារកសន្តិភាពជាមួយនេះនៅមិនទាន់បានសន្ដិភាពពេញលេញនៅឡើយទេ រហូតដល់សម្ដេចតេជោដាក់ចេញនយោបាយឈ្នះឈ្នះ ក្នុងឆ្នាំ១៩៩៨ ទើបបញ្ចប់ទាំងស្រុងនៅចលនាខ្មែរក្រហមដែលបង្កើតអោយកម្ពុជាមានសន្តិភាពដល់សព្វថ្ងៃនេះ។ នយោបាយឈ្នះ ឈ្នះបានធ្វើឱ្យកម្ពុជាត្រលប់ជាប្រទេសមានសុខសន្ដិភាព ការរួបរួមជាតិឡើងវិញ បន្ទាប់ពីប្រទេសនេះត្រូវបានបែកបាក់អស់ជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ៕