ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ៖ នៅលើតុបាយមិនត្រូវមានរឿងដែលមិនសប្បាយចិត្ត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវរូបភាពជួបជុំកូនៗដើម្បីទទួលទានអាហារចំនួន ៤សន្លឹក ដោយថាកូនៗរបស់សម្ដេចតែងមកកំដរឪពុកម្ដាយទទួលទានអាហារជានិច្ច និងថានៅតុបាយមិនត្រូវមានរឿងមិនសប្បាយចិត្តមកនិយាយាឱ្យបានឃ្លានបាយនោះឡើយ។ 

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើហ្វេសបុករបស់សម្ដេចនៅល្ងាចថ្ងៃទី១ ខែកញ្ញានេះដោយសរសេរថាទោះបីកូនៗរបស់សម្ដេចរវល់គ្រប់គ្នាតែមិនដែលភ្លេចមកទទួលអាហារជាមួយសម្ដេចដែរ។ 

សម្ដេចតេជោបានសរសេរថា៖ «អង្គប្រជុំតុបាយដោយថ្ងៃនេះកូរ៉ុម៥/៥។ កូនៗរបស់ខ្ញុំពួកគេតែងតែមកកំដរឪពុកម្តាយទទួលទានអាហារថ្ងៃត្រង់ឬពេលល្ងាច។ពួកគេដឹងច្បាស់ថាក្រៅពីពេលបាយខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីជួបគេឡើយដោយខ្ញុំក៍រវល់ពួកគេក៍រវល់។ តុបាយនេះហើយដែលកូនៗអាចសួរនាំខ្ញុំឬខ្ញុំសួរនាំកូនៗឬនិយាយមួយបែបគឺពិភាក្សាការងារតែមិនយករឿងមិនសប្បាយចិត្តបាត់ឃ្លានបាយមកនិយាយនោះឡើយ»។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានបុត្រានិងបុត្រីចំនួន ៥នាក់គឺ លោក ហ៊ុន ម៉ាណែត លោកស្រី ហ៊ុន ម៉ាណា លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និងលោកស្រី ហ៊ុន ម៉ាលី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក