ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកនាំពាក្យរាជរដ្ឋាភិបាលថាកម្ពុជាមិនធ្វើការបំពេញចិត្តអ្នករាយការណ៍ពិសេសនោះទេ

ភ្នំពេញ៖ ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានលើកឡើងថា កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ ហើយរាល់កិច្ចគឺធ្វើដើម្បីបំពេញនូវប្រយោជន៍ជាតិនិងប្រជាជន មិនមែនកែប្រែឬធ្វើតាមចិត្តរបស់អ្នករាយការណ៍អង្គការសហប្រជាជាតិដែលមួយឆ្នាំទើបឃើញមុខម្ដងនោះទេ។

ថ្លែងក្នុងពេលបិទបញ្ចប់សន្និសីទសារព័ត៌មានព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញានេះ ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងថា កម្ពុជាជាប្រទេសអធិបតេយ្យដូច្នេះហើយទោះបីជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិក៏ដោយនៅពេលចូលមកធ្វើការនៅកម្ពុជាគឺធ្វើការជាដៃគូររបស់កម្ពុជាមិនមែនជាអ្នកបង្គាប់បញ្ជារាជរដ្ឋាភិបាលនោះទេ។

លោកថា៖ «គេមកជាដៃគូរដើម្បីគេប្រាប់ ហើយការលើកឡើងរបស់គេគឺគ្រាន់ជាការលើកឡើងជាដៃគូរមួយបារម្ភ ហើយចំពោះខ្ញុំវិញខ្ញុំតែងតែឆ្លើយប្រាប់ Ajazera ឬក៏ BBC ឬក៏ Washington Post ខ្ញុំថាការបារម្ភរបស់អ្នកទាំងអស់នោះព្រោះគេអត់យល់ពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជានោះទេ។ ដូច្នេះការព្រួយបារម្ភហ្នឹងមិនមែនជាទិសដៅនៃការបង្កើតច្បាប់មិនមែនជាទិសដៅនៃការគ្រប់គ្រងសណ្ឋាប់ធ្នាប់សាធារណៈ ការព្រួយបារម្ភហ្នឹងមិនមែនជាឧបសគ្គនៃការប្រឹងប្រែងកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជាទេ»

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក វិទិត មុនតាប៊ន បានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីសប្ដាហ៍មុន និងបានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រដោយបានលើកឡើងថាលោកបានជួបក្រុមអ្នកការពារសិទ្ធិមនុស្ស ការពារបរិស្ថាន ក្រុមអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយ និងអង្គការពាក់ព័ន្ធជាច្រើនសុទ្ធតែបានលើកឡើងពីកង្វល់របស់ពួកគេថាលម្ហសេរីភាពសង្គមស៊ីវិល និងនយោបាយកាន់តែរួមតូច។

ជាងនេះទៅទៀតលោកបានស្នើដល់រដ្ឋាភិបាលកម្ពុជាឱ្យលុបនូវទណ្ឌកម្មព្រហ្មទណ្ឌក្នុងច្បាប់ទូរគមនាគមន៍ និងអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វាអ៊ីនធើណិត ដោយថាអនុក្រឹត្យនេះបានរំលោភលើសិទ្ធិឯកជន។

ទាក់ទងនឹងករណីនេះអ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ បានបញ្ជាក់ថាគោលបំណងនៃច្បាប់នេះគឺដើម្បីប្រមូលពន្ធជូនរដ្ឋ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មលើប្រព័ន្ធបច្ចេកវិទ្យាជាដើម គ្មានបំណងជៀតចូលកិច្ចការឯកជនរបស់ពលរដ្ឋនោះទេ គឺដើម្បីការពារប្រយោជន៍របស់ជាតិ និងប្រជាជនប៉ុណ្ណោះ។ លោកយល់ថា ការបង្ហាញនូវទស្សនបែបនេះកំពុងបង្ហាញភាពមិនយុត្តិធម៌ក្នុងនាមជាអ្នករាយការណ៍ពិសេស។

លោកថា៖ «វាមានស្ដង់ដារខុសគ្នាក្នុងការវាយតម្លៃ ប្រទេសខ្លះគេធ្វើច្បាប់ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ច្បាប់ផ្សេងៗទៀត ប៉ុន្ដែយើងក៏មិនដែលឮនូវការសំដែងនូវការព្រួយបារម្ភឬក៏ការយកចិត្តទុកដាក់លើបញ្ហាហ្នឹងទេ។ តែសម្រាប់កម្ពុជាយើងនៅពេលដែលយើងដាក់ចេញនូវលិខិតបទដ្ឋានគិតិយុត្តិដើម្បីបម្រើនូវផលប្រយោជន៍ប្រជាពលរដ្ឋផលប្រយោជន៍របស់សង្គមជាតិយើងតែងតែទទួលបាននូវការព្រួយបារម្ភអញ្ចេស ព្រួយបារម្ភអញ្ចុះ»

លោកបញ្ជាក់ថាក្នុងនាមជាស្ថាប័នរបស់រាជរដ្ឋាភិបាលគឺចង់ឱ្យមានកិច្ចសហការជាមួយអ្នករាយការណ៍ពិសេស ដែលជាកិច្ចសហប្រតិបត្តិការមួយដែលពោរពេញដោយភាព ស្មោះត្រង់ និងមានតុល្យភាពក្នុងការសរសេររបាយការណ៍។

គួរឱ្យដឹងផងដែរថាក្រោយពីលោក វិទិត មុនតាប៊ន ធ្វើសន្និសិទសារព័ត៌មានបង្ហាញពីលទ្ធផលនៃការធ្វើទស្សនកិច្ចរបស់លោកកាលពីថ្ងៃសុក្រ ក្រសួងការបរទេសកម្ពុជាក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយផងដែរដោយច្រានចោល និងថាមានភាពលម្អៀង មានការរើសអើងយ៉ាងខ្លាំង និងគ្មានមូលដ្ឋានច្បាស់លាស់លើបញ្ហាមួយចំនួន៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក