ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

តុលាការបារាំងបើកសវនាការសំណុំរឿងរវាងសម្តេច ហ៊ុន សែន ប្ដឹងលោក សម រង្ស៊ី

ភ្នំពេញ៖ តុលាការនៃសាធារណបារាំងនឹងបើកសវនាការបណ្ដឹងរបស់សម្ដេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា លើលោក សម រង្ស៊ី ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក សម រង្ស៊ី ថាសម្ដេចតេជោនៅពីក្រោយឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រលោក ហុក ឡង់ឌី កាលពីឆ្នាំ២០០៨។

តាមការបង្ហើបឱ្យដឹងពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហាម្សិលមិញថាតុលាការប្រទេសបារាំងនឹងបើកសវនាបណ្ដឹងសម្ដេចលើ សម រង្ស៊ី នៅថ្ងៃនេះ។

កាលពីថ្ងៃទី១៤ ខែមិថុនា ក្រុមមេធាវីជនជាតិបារាំងចំនួន ៤រូប ដែលជាមេធាវីតំណាងសម្ដេចតេជោ និងលោក ឌី វិជ្ជា បានជួបសវនាការជាមួយសម្ដេចនៅភូមិគ្រឹះសម្ដេចក្នុងក្រុងតាខ្មៅ។

ក្រុមមេធាវីជនជាតិបារាំងទាំង ៤រូបបានប្តឹងទណ្ឌិត សម រង្ស៉ី នៅតុលាការទីក្រុងប៉ារីស ប្រទេសបារាំង ពីបទបរិហារកេរ្តិ៍។

គួររំលឹកផងដែរថា បណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន និងបណ្តឹងរបស់លោក ឌី វិជ្ជា ប្តឹងទណ្ឌិត សម រង្ស៉ី ត្រូវបានដាក់ចូលតុលាការទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ហើយត្រូវបានចៅក្រមស៊ើបសួរសម្រេចធ្វើការចោទប្រកាន់លើទណ្ឌិត សម រង្ស៉ី ពីបទបរិហាកេរ្តិ៍ជាសាធារណ:ប្រឆាំងបុគ្គល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្តឹងទណ្ឌិត សម រង្ស៉ី ចំពោះសារដែលបុគ្គលនេះបានដាក់ផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននិងសំដីដែលបុគ្គលនេះបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិកជាភាសាខ្មែរ (VOA) ដែលបុគ្គល សម រង្ស៉ី បានធ្វើការចោទប្រកាន់ចំពោះនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន។ ទណ្ឌិតសម រង្ស៉ី បានអះអាងដោយមួលបង្កាច់ថា (១)- ថាសម្តេចតេជោ បានសម្លាប់ឬជាមេក្លោងឲ្យគេសម្លាប់លោក ហុក ឡងឌី (២)- ថាសម្តេចតេជោ បានបញ្ជាឲ្យសម្លាប់លោកជា វិជ្ជា ។

ការចោទប្រកាន់របស់បុគ្គល សម រង្ស៉ី ខាងលើគឺជាមូលហេតុដែលនាំឲ្យសម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តប្តឹងទៅតុលាការបារាំង ហើយតុលាការនឹងត្រូវធ្វើការវិនិឆ្ឆ័យថា «ករណីនេះគឺជាការរំលោភបំពានលើដែននៃសេរីភាពបញ្ចេញមតិ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក