ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភស្តុតាងដែលក្រុមសកម្មជនខុសច្បាប់ “មាតាធម្មជាតិ” ប្រមាថព្រះចេស្តា ព្រះមហាក្សត្រខ្មែរ (Video inside)

ភ្នំពេញ: នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ Facebook មួយឈ្មោះ «កម្ចាត់ជនក្បត់» បានបង្ហាញភស្តុតាងវីដេអូមួយអំពីក្រុមចលនាមាតាធម្មជាតិខុសច្បាប់ ប្រមាថព្រះមហាក្សត្រ និងប្រើប្រាស់ហិរញ្ញប្បទានភេវរកម្មដើម្បីធ្វើសកម្មភាពផ្តួលរំលំរដ្ឋាភិបាល។

នៅក្នុងវីដេអូដែលជាស្ថាបនិក “ មាតាធម្មជាតិ” លោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវីដសុន (Alejandro Gonzalez Davidson) ត្រូវបានគេមើលឃើញថា កំពុងពិភាក្សាអំពីរឿងព្រះមហាក្សត្រខ្មែរនិងរាជរដ្ឋាភិបាលកម្ពុជាជាមួយក្រុមសកម្មជន យឹម លាង ហ៊ី ស៊ុន រដ្ឋា និងលី ច័ន្ទ ដារ៉ាវុធ ដែលនេះជាភស្តុតាថ្មីមួយទៀត។ លោក ដេវីតសុន ត្រូវបានចោទប្រកាន់ដោយកំបាំងមុខ ដោយត្រូវបាននិរទេសចេញកាលពីឆ្នាំមុន។

យោងតាមឯកសារ និងភស្តុតាងមួយចំនួនទៀត ដែលបង្ហាញដោយមន្ត្រីស៊ើបអង្កេតលើករណីនៃការធ្វើសកម្មភាពល្មើសច្បាប់របស់ចលនាមាតាធម្មជាតិខុសច្បាប់ទទួលបានបង្ហាញថា នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធ (Zoom) របស់ក្រុមសកម្មជននេះ គេមិនហៅថាការពិភាក្សាអំពីការការពារបរិស្ថានទេ ប៉ុន្តែអ្វីដែលគេហៅនោះគឺជា “សកម្មភាពក្បត់ជាតិ” ។ នៅក្នុងខ្សែវីដេអូឃ្លីបនោះ អាឡិចបានហៅព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលជាព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជាថា «អាប៉ិ សីហមុនី»។ រីឯក្រុមយុវជន ដែលជាប់ចោទនេះបានចូលរួមគំនិតយ៉ាងផុសផុលលើការប្រមាថព្រះមហាក្សត្រខ្មែរ។

វីដេអូនេះគ្រាន់តែជាភស្ដុតាងមួយដែលសមត្ថកិច្ចស៊ើបអង្កេតបានថា ក្រុមនេះបានប្រើលេសនៃសកម្មភាពស្រឡាញ់ការពារបរិស្ថាន ដើម្បីរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល។ កាលបរិច្ឆេទសម្រាប់ថ្ងៃឡើងតុលាការបន្ទាប់របស់ក្រុមនេះមិនទាន់ត្រូវបានកំណត់ទេ ប៉ុន្តែប្រសិនបើត្រូវបានផ្តន្ទាទោសពួកគេម្នាក់ៗនឹងត្រូវជាប់ពន្ធនាគារយ៉ាងហោចណាស់១០ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក