ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សីលធម៌ គុណធម៌ ការតស៊ូព្យាយាម និងក្ដីស្រលាញ់ គឺជាអ្វីដែលសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងអប់រំកូន

ភ្នំពេញ៖ អគ្គមេបញ្ជាការរកកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបង្ហាញនូវសុភាសិតចំនួន៤ ដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែលើកមកព្រានប្រដៅកូន។

សុភាសិតទាំងនោះមាន៖

១. កុំតាំងខ្លួនជាកូននាយករដ្ឋមន្ត្រី តែត្រូវតាំងខ្លួនជាចៅកសិករ...

២. ការរាប់អានមនុស្សមិនត្រូវមើលលើគេមានទ្រព្យសម្បត្តិ ឬជាកូនលោកធំនោះឡើយ... ប៉ុន្តែលើទឹកចិត្តល្អ...

៣. ត្រូវខំរៀន... ព្រោះចំណេះវិជ្ជាសំខាន់សម្រាប់ខ្លួនឯង និងប្រទេសជាតិ។

៤. ត្រូវធ្វើតែអំពើល្អ និងចេះជួយគ្នានៅពេលត្រូវការ។

លោក ហ៊ុន ម៉ាណែត បានបង្ហោះលើបណ្ដាញសង្គមហ្វេសបុករបស់លោកថា កន្លងមកមានលោកយាយលោកតា លោកអ៊ុ ពូមីង ជាច្រើនធ្លាប់បាននិយាយប្រាប់លោកថា ឪពុកម្តាយរបស់លោក ចិញ្ចឹមកូនបានល្អៗណាស់ ទាំងប្រុស ទាំងស្រី គឺស្លូតបូត សុភាពរាបសា ចេះគោរពចាស់ទុំ និងចេះស្រលាញ់គ្នា។

លោក ហ៊ុន ម៉ាណែត បានអរគុណ និងបញ្ចាក់ថាលទ្ធផលទាំងនេះគឺដោយសារឪពុកម្ដាយរបស់លោកតែងអប់រំនិងប្រៀនប្រដៅជានិច្ចនូវ សីលធម៌ គុណធម៌ ការតស៊ូព្យាយាម និងក្ដីស្រលាញ់។

លោកសរសេរថា៖ «លទ្ធផលទាំងនេះគឺមានដោយសារអ្នកមានគុណទាំងពីររបស់ខ្ញុំ គឺលោកឪពុក និងអ្នកម្តាយរបស់ខ្ញុំ ដែលគាត់តែងតែណែនាំព្រានប្រដៅកូនៗទាំងអស់ជាប់ជាប្រចាំ អោយប្រព្រឹត្តិនូវអំពើល្អ ប្រកាន់ឃ្ជាប់នូវសីលធម៌ គុណធម៌ ការតស៊ូព្យាយាម និងចេះស្រលាញ់ជួយយកអាសារគ្នា តាំងតែពីបងប្អូនរបស់ខ្ញុំនៅតូចៗម៉្លេះ»


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក