ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាស្វាគមន៍ការពង្រីកភាពជាដៃគូដើម្បីអនុវត្តយន្តការជំរុញបន្លាស់ប្តូរឈានទៅរកសេដ្ឋកិច្ចធន់និងបញ្ចេញកាបូនទាប

បាលី៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជាក្នុងកិច្ចប្រជុំរួមគ្នាថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ» ក្របខណ្ឌក្រុមប្រទេស G20 លោក អ៊ាង សុផល្លែត បានលើកឡើងថាកម្ពុជាស្វាគមន៍ការពង្រីកភាពជាដៃគូជាមួយដៃគូអន្តរជាតិ និងវិស័យឯកជនដើម្បីអនុវត្តយន្តការជំរុញបន្លាស់ប្តូរឈានទៅរកសេដ្ឋកិច្ចធន់ និងបញ្ចេញកាបូនទាប។

ការលើកឡើងរបស់លោកធ្វើឡើងនៅក្នុងកិច្ចពិភាក្សាមុនសរុបបិទ «កិច្ចប្រជុំរួមគ្នាថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ» ក្របខណ្ឌក្រុមប្រទេស G20 ក្រោមមូលបទ «ស្តារឡើងវិញរួមគ្នា ស្តារឡើងវិញកាន់តែរឹងមាំជាងមុន» នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅខេត្តបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី។

លោក អ៊ាង សុផល្លែត បានចូលរួមផ្តល់ធាតុចូលដល់អង្គប្រជុំថា៖ «ការបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ចាំបាច់ត្រូវអនុវត្តទន្ទឹមគ្នា ដែលនឹងជួយធានាថាដំណោះស្រាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនឹងមានប្រសិទ្ធភាពប្រសិទ្ធផល ចូលរួមលើកកម្ពស់អត្ថប្រយោជន៍រួម និងសុខុមាលភាពសង្គម។ ក្នុងន័យនេះ កម្ពុជាស្វាគមន៍ការពង្រីកភាពជាដៃគូជាមួយដៃគូអន្តរជាតិ និងវិស័យឯកជនដើម្បីអនុវត្តយន្តការជំរុញបន្លាស់ប្តូរឈានទៅរកសេដ្ឋកិច្ចធន់ និងបញ្ចេញកាបូនទាប»។

លោករដ្ឋលេខាធិការក៏បានជម្រាបជូនដល់ក្រុមប្រទេស G20 បណ្តាប្រទេស និងភាគីនានាដែលបានចូលរួមកិច្ចប្រជុំនេះថា៖ កម្ពុជាក្នុងនាមជាប្រធានផ្លាស់វេនអាស៊ានកំពុងដឹកនាំរៀបចំសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់សន្និសីទកំពូលលើកទី២៧ បណ្តាភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP-27) នៅប្រទេសអេហ្ស៊ីបនាចុងឆ្នាំនេះ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីបរិស្ថាន និងព្រៃឈើ ឥណ្ឌូនេស៊ី ក្នុងនាមជាប្រទេសប្រធានផ្លាស់វេនក្រុមប្រទេស G20 សម្រាប់ឆ្នាំ២០២២ ដែលមានប្រតិភូចូលរួម រួមមានរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីនៃបណ្តាក្រុមប្រទេស G20 បណ្តាប្រទេសជាភ្ញៀវដែលក្នុងនោះមានកម្ពុជាផងដែរក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន និងអង្គការក្រោមឆ័ត្រអង្គការសហប្រជាជាតិមួយចំនួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក