ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ កម្ពុជាបានប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់សកម្មភាពឆ្លើយតបនឹងបរិស្ថាន

បាលី៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជាក្នុងកិច្ចប្រជុំរួមគ្នាថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ» ក្របខណ្ឌក្រុមប្រទេស G20 លោក អ៊ាង សុផល្លែត បានថ្លែងក្នុងវេទិការដ៏ធំនេះថា ក្នុងនាមជាប្រទេសដែលងាយរងគ្រោះដោយគ្រោះពីបរិស្ថានសកល កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការរួមចំណែកដល់សកម្មភាពឆ្លើយតបនឹងបរិស្ថាននេះ។

ថ្លែងក្នុងកិច្ចប្រជុំ G20 ក្រោមមូលបទ «ស្តារឡើងវិញរួមគ្នា ស្តារឡើងវិញកាន់តែរឹងមាំជាងមុន» នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅខេត្តបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី លោក អ៊ាង សុផល្លែត បានថ្លែងថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកកម្ពុជាត្រូវបានស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាព ហើយកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។ កម្ពុជាបានឆ្ពោះទៅរកដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ ជាមួយនឹងបំណងឈានទៅបរិបទប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងទសវត្សរ៍ខាងមុខ។ ផែនការ ការអភិវឌ្ឍន៍ដោយចីរភាព ភាពធន់ និងសេដ្ឋកិច្ចបៃតង បានក្លាយជាទិសដៅស្នូលក្នុងការដោះស្រាយបញ្ហាបរិស្ថាន និងយុទ្ធសាស្ត្រស្តារឡើងវិញ។

លោកថា៖ «ផែនការទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចពីជំងឺរាតត្បាតកូវីដ-១៩ របស់កម្ពុជា។ យើងបានចាប់ផ្តើមបើកសេដ្ឋកិច្ចឡើងវិញ យើងត្រូវធានាថាយើងអនុវត្តតាមរបៀបដែលបង្កើតការងារសម្រាប់ក្រុមមនុស្សដែលងាយរងគ្រោះ និងតម្រូវឱ្យពួកគាត់ងើបឡើងវិញពីស្ថានភាពដ៏លំបាកនេះ។ ការសិក្សាថ្មីៗក្នុងវិស័យឧស្សាហកម្ម និងថាមពលក្នុងប្រទេសកម្ពុជាបានបង្ហាញថា បច្ចេកវិទ្យាបៃតងមាននិន្នាការបង្កើតឱ្យមានការរីកចម្រើន និងបង្កើតការងារច្រើនជាងបច្ចេកវិទ្យាបុរាណ ដូច្នេះការវិនិយោគលើបច្ចេកវិទ្យាបៃតងគឺជាវិធីដ៏ល្អមួយដើម្បីអនុវត្តកិច្ចការនេះ»។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីបរិស្ថាន និងព្រៃឈើ ឥណ្ឌូនេស៊ី ក្នុងនាមជាប្រទេសប្រធានផ្លាស់វេនក្រុមប្រទេស G20 សម្រាប់ឆ្នាំ២០២២ ដែលមានប្រតិភូចូលរួម រួមមានរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីនៃបណ្តាក្រុមប្រទេស G20 បណ្តាប្រទេសជាភ្ញៀវដែលក្នុងនោះមានកម្ពុជាផងដែរក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន និងអង្គការក្រោមឆ័ត្រអង្គការសហប្រជាជាតិមួយចំនួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក